• 2019-06-20 12:11:49
  • បាល់ទាត់

Marcos Llorente ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ Atletico Madrid ហើយ!

  • 2019-06-20 12:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid និង​ក្លឹប​ Atletico Madrid បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​គ្នា​ក្នុង​ការ​ផ្ទេរ​ខ្សែ​បម្រើ​អេស្ប៉ាញ​កីឡាករ Marcos Llorente នេះ​បើ​តាម​ការ​បង្ហោះ​សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​ Real Madrid ទៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន។

បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ Marca បាន​ឲ្យ​ដឹង​ថា Atletico Madrid បាន​ចំណាយ​ទឹកប្រាក់​ជាង ៤៥​លាន​ដុល្លារ​ទៅ​កាន់​អ្នក​ជិត​ខាង​របស់​ខ្លួន ក្នុង​ការ​ទិញ​យក​ខ្សែ​បម្រើ​វ័យ​ ២៤​ឆ្នាំ​រូប​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Llorente បាន​ចូល​រួម​ជាមួយ​ថ្នាល​យុវជន​របស់​ក្លឹប​ Real Madrid កាល​ពី​ឆ្នាំ២០០៨ ហើយ​កីឡាករ​រូប​នេះ ត្រូវ​បាន​លេង​ឲ្យ​ក្លឹប​ Alaves ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​រយៈពេល​មួយ​ឆ្នាំ​នៅ​រដូវ​កាល ២០១៦/១៧ ក្រោយ​ពេល​មក​ក្រុម​ធំ​របស់​ Real Madrid នៅ​រដូវកាល ​២០១៥/១៦។

កីឡាករ​រូប​នេះ​លេង​បាន ៣៩​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន ២​គ្រាប់​ពេល​លេង​ឲ្យ​ក្លឹប​ Real Madrid៕

ប្រភព៖ Real Madrid ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់