• 2019-06-20 11:48:19
  • បាល់ទាត់

Sarri៖ ខ្ញុំ​ចង់​ជួយ​ Ronaldo បំបែក​កំណត់ត្រា​ត​ទៅ​ទៀត

  • 2019-06-20 11:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប​ Juventus លោក Maurizio Sarri បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ពេល​បាន​បង្ហាត់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ជា​ដំណើរ​មួយ​ឆ្ពោះ​ទៅ​មុខ​ទៀត​ក្នុង​អាជីព​របស់​ខ្លួន ហើយ​ខ្លួន​នឹង​ជួយ Ronaldo ក្នុង​ការ​បំបែក​កំណត់ត្រា​បន្ត​។

លោក​បាន​និយាយ​ថា៖ " នៅ Chelsea ខ្ញុំ​បាន​បង្វឹក​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​ ប៉ុន្តែ​ពេល​បាន​បង្វឹក​ Ronaldo វា​ជា​រឿង​មួយ​ផ្សេង​ទៀត​ ហើយ​ខ្ញុំ​មាន​បំណង​ជួយ​គេ​បំបែក​កំណត់ត្រា​បន្ត​ទៀត​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo ពេល​មក​ដល់​ Juventus ក្នុង​ឆ្នាំ​ដំបូង​រក​បាន ២៨​គ្រាប់ ក្នុង​ការ​លេង​ចំនួន ៤៣​ប្រកួត។

ក្រៅ​ពី​នេះ Sarri ​ក៏​បាន​យល់​ថា វា​នឹង​ជា​រដូវ​កាល​មួយ​ដ៏​ជក់ចិត្ត​នៅ​ក្នុង​ Serie A ហើយ​លោក​សង្ឃឹម​ថា លីគ​កំពូល​អ៊ីតាលី​នឹង​តាម​ទាន់​ Premier League៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់