• 2019-06-20 06:58:14
  • បាល់ទាត់

Downtown ​ប៉ះ​ក្រុម​មីយ៉ាន់ម៉ា ដណ្ដើម​យក​លេខ​១​កំពូល​តារាង​

  • 2019-06-20 06:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Downtown Sport ​របស់​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ក្រុម ​Imperial University ​FC នា​វេលា​ម៉ោង​ ៤​ល្ងាច​នេះ ​ដើម្បី​​ដណ្ដើម​​យក​លេខ​១​កំពូល​តារាង​ក្នុង​ពូល B ​ក្នុង​ពាន​រង្វាន់ AFF Futsal Club Championship 2019។

តាម​ពិត​ទៅ ​ក្រុម​កម្ពុជា ​និង Imperial ​របស់​មីយ៉ាន់​ម៉ា ​និង​ក្រុម Downtown ​របស់​កម្ពុជា ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាត់​ទៅ​ហើយ ប៉ុន្តែ​ពួកគេ​ត្រូវ​ប៉ះ​គ្នា​នេះ​ដើម្បី​បង្គ្រប់​កិច្ច ​និង​យក​ចំណាត់​ថ្នាក់​លេខ​១​ប៉ុណ្ណោះ។ ​នេះ​ជា​​ប្រវត្តិសាស្ត្រ​ដំបូង​បំផុត​សម្រាប់​ក្រុម​កម្ពុជា​ដែល​អាច​ឡើង​ដល់​វគ្គ​នេះ​ខណៈ​ដែល​ក្រុម​តំណាង​កម្ពុជា​កន្លង​មក ​ឆ្លង​មិន​ផុត​វគ្គ​ក្នុង​ពូល​ឡើយ។

ពាន​រង្វាន់ AFF Futsal Club Championship ​នេះ​បង្កើត​ឡើង​៤​ឆ្នាំ​មក​ហើយ ដោយ​ក្រុម​នៅ​ប្រទេស​ថៃ​តែង​លើក​ពាន​ជា​និច្ច៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់