• 2019-06-20 04:23:33
  • បាល់ទាត់

តម្រុយ​ថ្មី ការ​ស្លាប់​របស់ Emiliano Sala អាច​ជា​រឿង​ឃាតកម្ម

  • 2019-06-20 04:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីឡុត​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​សង្ស័យ​នៃ​អំពើ​ឃាតកម្ម ដោយ​​ប៉ូលិស​ស៊ើបអង្កេត​​នៃ​ការ​ស្លាប់​របស់​កីឡាករ​បាល់ទាត់ Emiliano Sala របស់​ក្លឹប Cardiff City។

Sala វ័យ​២៨​ឆ្នាំ​ បាន​ធ្វើ​ដំណើរ​ពី​ទីក្រុងNantes ទៅ​កាន់ Cardiff តាម​រយៈ​យន្តហោះ​ឯកជន​ប្រភេទ Piper PA-46 Malibu ដែល​មាន​ការ​រៀបចំ​ឲ្យ​គេ​ដោយ​ពីឡុង​ឯកជន​ម្នាក់​ឈ្មោះ​ថា David Henderson មុន​ពេល​វា​ធ្លាក់​ក្នុង​សមុទ្រ​​ជិត​កោះ​ Alderney។

លោក Henderson ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញ​ដោយ​ប៉ូលិស ហើយ​ក៏​ត្រូវ​បាន​ដោះលែង​វិញ តែ​ស្ថិត​ក្នុង​ការ​តាម​ដាន​ស៊ើប​អង្កេត។ Sala បាន​ស្លាប់​ដោយ​សារ​រង​របួស​ធ្ងន់ធ្ងរ​​ពេក​នៅ​ចំណុច​ក្បាល​និង​ទ្រូង។ ពីឡុត​លោក Dave Ibbotson វ័យ​៥៩​ឆ្នាំ​ ដែល​ត្រូវ​បាន​លោក Henderson ជួល​ឲ្យ​ទៅ​ដឹក​ Sala មិន​ត្រូវ​បាន​គេ​រក​ឃើញ​សព​ភ្លាម​ៗ​ទេ លុះ​ថ្ងៃ​ទី ៣ ខែ​ កុម្ភៈ​ទើប​ឃើញ។

លោក David Henderson

តាម​រយៈ​ឧបទ្ទវហេតុ​នេះ​រឿង​មួយ​បាន​បញ្ចេញ​ថា លោក Ibbotson មិន​សម​ដឹក​ Sala ទេ ព្រោះ​លោក​មិនមែន​សមត្ថភាព​ហោះហើរ​ពេល​យប់។ នៅ​ថ្ងៃ​នេះ​ប៉ូលិស​​បាន​ប្រកាស​ថា លោក Henderson ត្រូវ​បាន​ចាប់​ខ្លួន​​សង្ស័យ​រឿង​ឃាតកម្ម​ដោយ​ទង្វើ​ខុស​ច្បាប់​មួយ​ដែល​ជា​ផ្នែក​នៃ​ការ​ស៊ើបអង្កេត​លើ​ការ​ធ្លាក់​យន្តហោះ​នេះ៕ ​

លោក Ibbotson

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់