• 2019-06-20 03:18:56
  • ប្រដាល់

គូ​ទន្ទឹង​រង់ចាំ​ដល់​ហើយ​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ ស៊ីបម៉ឺន​ នៅ​សង្វៀន​ CNC

  • 2019-06-20 03:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទន្ទឹង​រង់ចាំ​មើលការប៉ះរវាង​ រឿង​ សោភ័ណ្ឌ​ និង​ ស៊ីប​ម៉ឺន​ បាន​ដល់​ហើយ​នា​ថ្ងៃ​សៅរ៍​ ទី២២​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៦ល្ងាច​តទៅ​នៅ​សង្វៀន​ CNC ។​

ស៊ីបម៉ឺន ពេលឈ្នះ ម៉ឺន សុភា

សម្រាប់​អ្នក​តាមដាន​វិស័យ​ប្រដាល់​គុន​ខ្មែរ​ច្បាស់​ជា​ចាំ​ហើយ​ពី​ការ​លុប​ចោល ​ការ​ប្រកួត​លើក​មុន​រវាង​តារា​កណ្ដាប់ដៃ​របស់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ និង​បុរស​មុខ​រឹង​ឆ្លង​ដែន​មក​ពី​ថៃ​ ស៊ីបម៉ឺន​ នៅ​សង្វៀន​ PNN​ កន្លងទៅ។​ ប៉ុន្តែ​ច្បាស់​ការ​ហើយ​ បើ​តាម​មន្រ្តី​សហព័ន្ធ​ រួម​និង​ការ​ផ្សព្វផ្សាយ​របស់​ CBS​ បាន​បញ្ជាក់​ហើយ​ពួកគេ​ទាំង​ពីរ​នឹង​ឡើង​អង្រួន​សង្វៀន​ CNC​ នា​ល្ងាច​ថ្ងៃ​សៅរ៍។​

រឿង សោភ័ណ្ឌ ឈ្នះកន្លងទៅ

អ្នក​ប្រដាល់​ទាំង​ពីរ​នាក់​នេះ​ ត្រូវ​បាន​អ្នក​និយម​គុន​ខ្មែរ​ចាប់​អារម្មណ៍ ​ចង់​ទស្សនា​ការ​ប៉ះ​គ្នា​ខ្លាំង​ ព្រោះ​សមត្ថភាព​ បច្ចេកទេស​ល្អ​ម្យ៉ាង​ម្នាក់​ ដូច្នេះ​ប្រកួត​គ្នា​ដឹង​តែ​ល្អ​មើល​ហើយ។​

រំលឹក​ដែរ​ថា​ កីឡាករ​ រឿង​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ មក​ពី​ក្លឹប​ម្ដុដរាជសីហ៍​ បង្វឹក​ដោយ​លោក​ ឈិន​ ក្វាន់ចៃ។​ ចំណែក​អ្នក​លេង​គុន​ថៃ​ ស៊ីបម៉ឺន​ មក​កម្ពុជា​ពីរ​ដង​ ឈ្នះទាំង​ពីរ​ដង​ ទី១​ឈ្នះ​ គឹម​ វាសនា​ សន្លប់​ទឹក​១ ​លើក​ទី២​ ឈ្នះ​ពិន្ទុ​ ម៉ឺន​ សុភា៕​

កម្មវិធីប្រកួតថ្ងៃសៅរ៍

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់