• 2019-06-19 14:31:49
  • បាល់ទាត់

Luis Enrique លាលែង​ពី​តំណែង​ជា​គ្រូ​បង្វឹក​អេស្ប៉ាញ​ហើយ!

  • 2019-06-19 14:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​គ្រូ​បង្គោល​ក្លឹប​ Barcelona លោក Luis Enrique បាន​លាលែង​ពី​តំណែង​ពី​តំណែង​ជា​គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ហើយ កាល​ពី​ពេល​អម្បាញ់មិញ​នេះ ដោយ​ជំនួយការ​គ្រូ​បង្វឹក​លោក Robert Moreno នឹង​ជំនួស​តំណែង​បណ្ដោះអាសន្ន។

មូលហេតុ​នៃ​ការ​លាលែង​ចេញ​ពី​តំណែង​គឺ​ធ្វើ​ឡើង​ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន​របស់​លោក ដោយ​មិន​ទាន់​មាន​អ្នក​ដឹង​ច្បាស់ថា​ជា​បញ្ហា​អ្វី​​ឡើយ។

យ៉ាងណាមិញ បុរស​វ័យ ៤៩​ឆ្នាំ​រូប​នេះ បាន​អវត្តមាន​ក្នុង​ការ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​តាំង​ពី​ខែ​មីនា មក​ម្ល៉េះ​ ក្រោម​ហេតុផល​ដូច​គ្នា​នេះ​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Luis Enrique បាន​ប្រឡូក​ចូល​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​អស់​រយៈពេល ១១​ខែ​មក​ហើយ ក្រោយ​ពី​លាលែង​ពី​តំណែង​គ្រូ​បង្វឹក​ក្លឹប​ Barcelona នៅ​ខែ​ឧសភា ឆ្នាំ២០១៧៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់