• 2019-06-19 14:24:41
  • បាល់ទាត់

Mbappe ចង់​ដើរ​តាម​គំរូ​របស់ Zlatan និង​កីឡាករ​ដទៃ​ទៀត​ ដោយ​​លេង​នៅ​អាមេរិក​ពេល​ចាស់​ទៅ

  • 2019-06-19 14:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint-Germain កីឡាករ​ Kylian Mbappe បាន​បង្ហើប​ប្រាប់​សារព័ត៌មាន ESPN ថា ខ្លួន​អាច​នឹង​គិតគូរ​ទៅ​លេង​នៅ​លីគ​កំពូល​អាមេរិក​ MLS នៅ​ពេល​មាន​វ័យ​ចាស់​ទៅ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " យើង​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ក្នុង​ពិភព​បាល់ទាត់​ទេ។ ក្នុង​ពេល​ឥលូវ​នេះ មាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន​លេង​នៅ​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​ជោគជ័យ​នៅ​អឺរ៉ុប ដែឡ​មាន​ដូច​ជា Zlatan, Gerrard, Lampard និង Pirlo ជា​ដើម " ។

ខ្សែ​ប្រយុទ្ធ​វ័យ​ ២០​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា​៖ " យើង​មិន​ដឹង​ថា​មាន​អ្វី​នឹង​កើត​ឡើង​ទេ​ នៅ​ពេល​ដែល​ខ្ញុំ​ចាស់​បន្តិច​ ខ្ញុំ​នឹង​គិត​ពី​រឿង​នេះ " ។

យ៉ាងណាមិញ ក្នុង​ពេល​កន្លង​ទៅ​នេះ Mbappe ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ ដែល​ថា​រូប​គេ​នឹង​ចាកចេញ​ពី PSG៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់