• 2019-06-19 07:53:16
  • ព័ត៌មាន

Liverpool គ្រោង​ជះ​លុយ​១០​លាន​ផោន​ក្នុង​១​ឆ្នាំ​ដើម្បី​ចង​ជើង​ Klopp

  • 2019-06-19 07:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp បាន​កសាង​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​ទី​៤​ឲ្យ​ក្លឹប​ Liverpool ឈ្នះ​ពាន​ UEFA Champions League ជា​លើក​ទី​៥​ក្រោយ​យក​ឈ្នះ​​ Tottenham Hotspur នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​មក​កាន់​ការងារ​នៅ Anfield ក្នុង​ឆ្នាំ​២០១៥​ ដោយ​ចុះ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​ ប៉ុន្តែ​ក្រោយ​ជួយ​ Liverpool ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa និង​បាន​កៅអី Champions League នៅ​ឆ្នាំ​២០១៦ Klopp បាន​បន្ថែម​កុងត្រា​រហូត​ដល់​៦​ឆ្នាំ​ដែល​រក្សា​រូប​លោក​ដល់​ឆ្នាំ​២០២២។​

កុងត្រា​ចាស់​​របស់​បុរស​វ័យ​៥១​ឆ្នាំ​រូប​នេះ​ទទួល​ថ្លៃ​ពលកម្ម​៧​លាន​ផោន​ក្នុង​១​ឆ្នាំ​ ដោយ​ក្នុង​១​ខែ​លោក​បាន​ជិត​៦​សែន​ផោន។​ យោង​តាម​ Celebrity Net Worth ឲ្យ​ដឹង​ថា​ ក្រៅ​ពី​ការងារ​នៅ​ Liverpool អ្នក​ចាត់ការ​លេង​ច្រើន​រូប​នេះ​រក​ចំណូល​បាន​ជា​ច្រើន​ទៀត​ពី​ការ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ និង​​ពី​ម្ចាស់​ឧបត្ថម្ភ​ផ្ទាល់​ខ្លួន​សរុប​​អាច​ឡើង​ដល់​១៥​លាន​ផោន​ក្នុង​ឆ្នាំ។​​

យ៉ាង​ណា​ក្រោយ​នាំ​ក្លឹប​ឈ្នះ​ Champions League លើក​ទី​៦​ និង​មាន​ឱកាស​ដណ្ដើម​ពាន​ផ្សេង​ទៀត​ដូចជា Super Cup និង​ Club World Cup ក្នុង​ឆ្នាំ​នេះ​ Liverpool គ្រោង​ចរចា​បន្ត​កុងត្រា​បន្ថែម​ នឹង​បង្កើន​ថ្លៃ​ពលកម្ម​ពី​៧​លាន​ ទៅ​១០​លាន​ផោន​ក្នុង​១​ឆ្នាំ​ដល់​លោក​ Jurgen Klopp៕

ប្រភព៖ Goal ប្រែសម្រួល៖ រ័ត្ន

មតិយោបល់