• 2019-06-19 08:17:01
  • ប្រដាល់

ស៊ន​ អេលីត៖​ បើ​សូម្បី​ជញ្ជីង​ថ្លឹង​កីឡាករ​ក៏​គ្មាន​ផង​ មិន​ដឹង​បើក​ក្លឹប​ធ្វើ​អី​ទេ​

  • 2019-06-19 08:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​មក​ពី​ក្លឹប​ឆ្មាស​សែន​សុខ​ លោក​ ស៊ន​ អេលីត​ ជ្រេញ​និង​កីឡាករ​មួយ​ចំនួន​ រួម​និង​គ្រូ​ក្លឹប​ខ្លះ​ៗ​ផង​ដែរ​ ព្រោះ​ពេល​មក​ថ្លឹង​ទម្ងន់​ម្ដងៗ​តែងតែ​លើស​ទម្ងន់​កំណត់​ ឬ​លើស​ទម្ងន់​ដៃគូ​ ទើប​លោក​សរសេរ​លើ​ហ្វេសបុក​បែប​នេះ​ «បើ​គ្រាន់​តែ​ជញ្ជឹង​ថ្លឹង​មួយ​ក៏​គ្មាន​ដែរ​ មិន​ដឹង​បើក​ក្លឹប​ធ្វើ​អី​ទេ​បិទ​ទៅ​ល្អ​ជាង»។​

លោកគ្រូ ស៊ន អេលីត

ទាក់ទង​ទៅ​និង​បញ្ហា​ថ្លឹង​ទម្ងន់​នេះ​ដែរ​ កីឡាករ​គុន​ខ្មែរ​មួយ​ចំនួន​ក៏​តែងតែ​រអ៊ូ​ស្រដៀង​ទៅ​និង​ លោក​គ្រូ​ ស៊ន​ អេលីត​ ផង​ដែរ​នា​ពេល​កន្លង​មក​ដែរ។​ កីឡាករ​មួយ​ចំនួន​ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​រឿង​ធ្វើ​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​ ពោល​ពេល​ថ្លឹង​គឺ​តែងតែ​លើស​ ហើយ​ត្រូវ​រត់​សម្រក​ចំណាយ​ពេល​យូរ​ ឬ​ជួនកាល​បាន​ការ​សម្របសម្រួល​ឲ្យ​ប្រកួត​ទាំង​លើស​ទម្ងន់​គ្នា​តែ​ម្ដង​ ព្រោះ​ខ្លាច​ខូច​កម្មវិធី​របស់​ទូរទស្សន៍។​ ប៉ុន្តែ​កីឡាករ​មួយ​ចំនួន​ក៏​គេ​ត្រឹមត្រូវ​ និង​ថែ​រក្សា​ទម្ងន់​ឡើង​ប្រកួត​បាន​ល្អ​ផង​ដែរ​ មិន​មាន​គំនិត​ខូច​ ឬ​ចង់​មាន​តែម​ទម្ងន់​ជាង​ដៃគូ​នោះ​ឡើយ។​

រូបភាពលើហ្វេសបុក

លោក​ ស៊ន​ អេលីត​ បាន​សរសេរ​លើ​ហ្វេសបុក​របស់​លោក​ម្សិលមិញ​នេះ​ថា​ «បើ​គ្រាន់​តែ​ជញ្ជឹង​ថ្លឹង​មួយ​ក៏​គ្មាន​ដែរ​ មិន​ដឹង​បើក​ក្លឹប​ធ្វើ​អី​ទេ​បិទ​ទៅ​ល្អ​ជាង»​ ទំនង​លោក​ឃើញ​បញ្ហា​ដដែល​ជា​ដដែល​ រឿង​ថ្លឹង​ទម្ងន់​កីឡាករ​ម្ដងៗ​តែង​តែ​លើស​គ្នា​ ទើប​សរសេរ​ដាក់​លើ​ហ្វេសបុក​បែប​នេះ។​ អាច​ជា​ការ​ណែនាំ​មួយ​ដល់​ក្លឹប​ប្រដាល់​ខ្លះ​ៗ​ផង​ដែរ​ ឲ្យ​ពិនិត្យ​ទម្ងន់​សិស្ស​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​មុន​និង​មក​ថ្លឹង​ឡើង​ប្រកួត​ ខណៈ​ដែល​សិស្ស​លើស​ទម្ងន់​ទាំង​នោះ​ ឆ្លើយ​ដោះ​សារ​ថា​គ្មាន​ជញ្ជីង​ថ្លឹង​នៅ​ក្លឹប។​ ដូច្នេះ​បើ​បាន​ជា​លោក​ ស៊ន​ អេលីត​ និយាយថា​បើក​ជញ្ជីង​ត្រឹម​២០​ដុល្លារ​ ក៏​គ្មាន​ទិញ​ដាក់​ក្លឹប​ដែរ​ កុំ​បើក​ក្លឹប​ប្រដាល់​ធ្វើ​អី។​

លោក ស៊ន អេលីត បង្ហោះ

ស៊ន​ អេលីត​ ជា​គ្រូ​បង្វឹក​នៅ​ក្លឹប​ប្រដាល់​ឆ្មា​ស​សែនសុខ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ខណ្ឌ​ឬស្សីកែវ​ រាជធានី​ភ្នំពេញ។​ ចំណែក​សារ​ដែល​លោក​បាន​បង្ហោះ​នេះ​គឺ​នៅ​ថ្ងៃ​ម្សិលមិញ​ ម៉ោង​ប្រហែល​១០ព្រឹក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់