• 2019-06-17 07:55:15
  • បាល់ទាត់

ប្រសិន​បើ Pogba ចេញ​មែន Man Utd ចង់យក​កីឡាករ​ Barca ២​នាក់​មក​ជំនួស

  • 2019-06-17 07:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United ចង់​យក Philippe Coutinho និង Ivan Rakitic មក​ជំនួស​កន្លែង Paul Pogba ប្រសិន​បើ​មាន​ការ​ចាកចេញ​មែន។

Pogba ដែល​តម្លៃ​ខ្លួន​បច្ចុប្បន្ន​១៥០​លាន​ផោន​បាន​​បើក​ភ្លើង​ខៀវ​​ទៅ​កាន់​ក្រុម Real Madrid ដោយ​គេ​បាន​និយាយ​ថា គេ​ចង់​ចាកចេញ​ពី Old Trafford។ យ៉ាណា​ខាង​ United ធ្លាប់​លើក​ឡើង​ Pogba​វ័យ​២៦​ឆ្នាំ​មិនមែន​សម្រាប់​លក់​ទេ។ ផ្អែក​តាម​សារព័ត៌មាន​អេស្ប៉ាញ​បាន​ចុះ​ថា Man Utd បាន​ត្រៀម​ជើង​ក្រោយ​រួចរាល់​​ចង់​យក Coutinho និង Rakitic មក​ជំនួស​​ ប្រសិន​បើ Pogab ចេញ។

Coutinho វ័យ​២៧​ឆ្នាំ​កំពុង​តែ​ជួប​វិបត្តិ​លេង​មិន​ល្អ​​ក្នុង​កីឡដ្ឋាន Nou Camp ចាប់​តាំង​​ផ្លាស់​ពី Anfield ក្នុង​តម្លៃ​១៤២​លាន​ផោន កាល​ពី​ខែ មករា ឆ្នាំ ២០១៨។ កីឡាករ​ប្រេស៊ីល ដែល​ទាត់​បញ្ចូល​ទី​២​គ្រាប់​លើ​ក្រុម Bolivia ក្នុង​ព្រឹត្តិការណ៍ Copa America ធ្លាប់​និយាយ​ថា គេ​​លេង​មិន​ល្អ​គ្រប់គ្រាន់​ឡើង​នៅ​រដូវ​កាល​នេះ។

United និងParis Saint-Germain សុទ្ធ​តែ​ចង់​​យក​​ Coutinho ចេញ​ពី Barcelona។ Ivan Rakitic ក៏​ស្ថិត​ក្នុង​គោល​ដៅ​ចង់​បាន​​របស់​បិសាច​ក្រហម៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់