• 2019-06-17 07:36:28
  • ប្រដាល់

ប្រដាល់​ឲ្យ​តែ​ភ្លាត់​ ដឹង​តែ​ដេក​ហើយ​មិន​ថា​ទឹកទី១​ ឬ​ទី​ប៉ុន្មាន​នោះ​ទេ​

  • 2019-06-17 07:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ក្លឹប​តាព្រហ្មមានជ័យ សា​ រឿងចន្ទ​ ភ្លាត់​ស្នៀត​សន្លប់​ទឹក​ទី១​ របស់​អ្នក​លេង​គុន​ថៃ​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ក្នុង​សង្វៀន​ប្រដាល់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។​

សារឿង ចន្ទ(ក្រហម)

កូន​សិស្ស​លោក​គ្រូ​ មាស​ សុខគ្រី​ ខាង​លើ​នេះ​ ត្រូវ​តា​ចាស់​ Reda​ របស់​ថៃ​ ផ្ដួល​ផុយៗ​នៅ​ទឹក​ទី១​ នៃ​ការ​ប្រកួត​មិត្តភាព​ប្រចាំ​សប្ដាហ៍​របស់​សង្វៀន​ TV5 ។​ សា រឿង​ចន្ទ​ ដើម​ទឹក​ដំបូង​ចេញ​វុធ​មួៗ​ និង​យោក​ខ្លួន​តាម​ចង្វាក់​ភ្លេច​ប៉ុណ្ណោះ​ មិន​បាន​ចេញ​អាវុធ​ ឬ​ប្រុង​ប្រយ័ត្ន​ខ្លាំង​នោះ​ទេ​ ពោល​ពេល​កីឡាករ​ថៃ​ Reda​ ចេញ​កណ្ដាប់​ដៃ​មក​ ទើប​ខ្លួន​ចេញ​សង​វិញ​ ខណៈ​ការ​ទាត់​ជើង​ក្រោម​១-២​ធម្មតា។​

សារឿង ចន្ទ ពេលចាញ់ថៃ

ខ្លា​ចាស់​វ័យ​ ៣០​ឆ្នាំ​ជាង​របស់​ថៃ​ខាងលើ​នេះ​ មិន​បាន​ស្ទាបស្ទង់​ជា​មួយ​ សារឿង​ ចន្ទ​ នោះ​ឡើយ​ គឺ​គិត​តែ​ចេញ​កណ្ដាប់​ដៃ​ឆ្វេង​ស្ដាំ​ធ្ងន់​ៗ​ និង​ទាត់​ក្រោម​ផង​លើ​ផង។​ ការ​ម៉ាត់​ខាវ​ដាំ​របស់​ថៃ​គឺ​ពេញ​កម្លាំង​ និង​ឆក់​កែវ​បេះ​ចូល​មុខ​ សារឿង​ ចន្ទ​ សន្លប់​ចុង​ទឹក​ទី១​តែ​ម្ដង​ទៅ។​ នៅ​ពេល​គ្រូ​ពេទ្យ​សម្រួល​ចលនា​ឲ្យ​ សារឿង​ ចន្ទ​ ដឹង​ខ្លួន​វិញ​ គេ​ឃើញ​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​ញញឹម​ បែប​ហួស​ចិត្ត​ដែល​ភ្លាត់​សន្លប់​ក្នុង​ទឹក​ទី១។​

កីឡាករថៃ Reda​

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ពាន​រង្វាន់​ TV5​ ទម្ងន់​៥៤​គីឡូក្រាម​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៥​ ខែ​មិថុនា​ ២០១៩​ សប្ដាហ៍​មុន​នេះ​មិន​មាន​ការ​ប្រកួត​នោះ​ទេ​ ដោយ​សារ​ទុក​ឲ្យ​កីឡាករ​ទាំង​៤រូប​នេះ​សម្រាក​ត្រៀម​វ៉ៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​ ចំណែក​គូ​មិត្តភាព​អន្តរជាតិ​ប្រចាំ​សប្ដាហ៍​កាល​នោះ​គឺ​ សារឿង​ ចន្ទ​ សន្លប់​ក្រោម​ថ្វីដៃ​តាចាស់​ Reda​ ក្នុង​ទឹក​ទី១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់