• 2019-06-17 03:41:01
  • ព័ត៌មាន

សេត រ៉ូស៊ីប៖«ទាំង​ក្លឹប​ និងជម្រើស​ជាតិខ្ញុំលេងអស់១០០%»

  • 2019-06-17 03:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ជួយ​ក្រុម​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​នគរ​បាល​ជាតិ​ ខ្សែ​បម្រើ​ការពារ​ សេត រ៉ូស៊ីប បាន​​ឲ្យ​ដឹង​ថា​ រូប​គេ​តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​​​១០០​%​​រាល់​​ការ​លេង​នៅ​លើ​ទីលាន​ទាំង​ក្លឹប​ និង​ជម្រើស​ជាតិ។

សេត រ៉ូស៊ីប (អាវ​ស) ពេល​លេង​ជា​មួយ​ក្រុម​នគរ​​បាល​ជាតិ

​កីឡាករ​​ខ្មែរ-​អ៊ិស្លាម​ សេត រ៉ូស៊ីប តែង​តែ​​ជាប់​ជម្រើស​ជាតិ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​មហា​ជន​ហាក​មិន​សូវ​ចាប់​អារម្មណ៍​លើ​រូប​គេ​ឡើយ។ ប្រការ​នេះ​អាច​មក​ពី​រូប​គេ​​មិន​មែន​ជា​ខ្សែ​ប្រយុទ្ធ​ពេញ​តួ​ក្នុង​ការ​រក​គ្រាប់​បាល់​ឡើយ។ យ៉ាង​ណា​មិច​នៅ​ពេល​កម្ពុជា​ឈ្នះ​ប៉ាគីស្ថាន​ ២-១ ក្នុង​ជើង​ទី​២​ នៅ​ប្រទេស​កាតារ​ រូប​គេ​សម្រេច​ទី​​បាន​១​គ្រាប់​នៃ​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍​ពាន​រង្វាន់​ FIFA World Cup 2022 និង​ Asian Cup 2023។

សេត រ៉ូស៊ីប លេង​​នៅ​​ក្រុម​ជម្រើស​ជាតិ

ពេល​ ​Sabay សូរ​ជុំ​ការ​លេង​ទាំង​ក្លឹប​ និង​ជម្រើស​ជាតិ​ កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​និយាយ​ថា ៖​«​សម្រាប់ខ្ញុំ​មិន​ថា​លេង​ឲ្យ​ក្លឹប​ ឬ​ជម្រើស​ជាតិ​ទេ​ ​សំខាន់​ខ្ញុំ​លេង​១០០%​ រហូត​គឺ​មិន​ទម្លាក់​។ គ្រូ​តែង​តែ​ប្រាប់​ថា​ ត្រូវ​តែហ៊ាន​លេង​បើ​មិន​លេង​គាត់ខឹង​វិញ»។

​រ៉ូហ្សេត​ បន្ត​​ទៀត​ថា​ ​រូប​គេ​ក៏ដូច​ជាក្រុម​ទទួល​បាន​បទ​ពិសោធ​ល្អ​ៗ​ជា​ច្រើន ​ខណៈ​​ពួក​គេ​បាន​ចួល​រួម​ជា​មួយ​នឹង​ជម្រើសជាតិ​​ពោល​គឺ​ ហ៊ាន​លេង​ ហ៊ាន​បណ្តើរ​ ហ៊ាន​បញ្ជូន​បាល់។ អ្វី​ដែល​មាន​គឺ​បង្ហាញ​ឲ្យ​អស់​តែ​ម្តង​ដោយ​មិន​ខ្លាច​ញញើត​គូ​ប្រកួត​ឡើយ។

សេត រ៉ូស៊ីប កាន់​ទង់

លទ្ធផល​ប្រចាំ​សប្តាហ៍​ទី១១

  • ​យុវជន​បាទី​.១៨​ឆ្នាំ​ ០-៣​ ណាហ្គាវើល​
  • អគ្គិសនី​កម្ពុជា​ ០-៥​ ភ្នំពេញ​ក្រោន​
  • ក្រសួង​ការពារ​ជាតិ​ ១-២ ព្រះ​ខាន​រាជ​ស្វាយរៀង​
  • អង្គរ​ថាយហ្គឺរ​ ២-០​ គិរីវង់.សែនជ័យ​
  • កំពង់ចាម​ ០-៦​ សូទីឡូអង្គរ​
  • នគរ​បាល​ជាតិ​ ១-២​ បឹងកេត​
  • វិសាខា​ ១-៣​ អាស៊ី​អឺរ៉ុប​

អត្ថបទ៖ យ៉ន សូវៀត

មតិយោបល់