• 2019-06-17 02:23:22
  • ព័ត៌មាន

Pogba បង្ហាញ​តម្រុយ​កាន់តែ​ច្បាស់​ក្នុង​ការ​ដើរ​ចេញ​ពី​ Man Utd

  • 2019-06-17 02:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba របស់​ Manchester United បាន​និយាយ​ថា​ ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​នេះ​ គឺ​ជា​ពេល​វេលា​ល្អ​បំផុត​សម្រាប់​ការ​ចាកចេញ​ទៅ​រក​ទ្រនំ​ថ្មី​របស់​គេ។​

ជយលាភី​ពាន​រង្វាន់​ពិភពលោក​ក្រុម​ជម្រើស​ជាតិ​បារាំង​​ត្រូវ​​ទាក់ទង​ទៅ​លេង​នៅ​ Real Madrid និង​​ Juventus ជាមួយ​នឹង​ការ​ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម​ដ៏​មហាសាល​ពី​សំណាក់​ក្លឹប​យក្ស​ទាំង​ពីរ។​ Pogba មិន​បាន​ព្រងើយកន្តើយ​ពី​សំណើ​ទាំង​នេះ​ទេ ហើយ​បាន​បង្ហើប​ថា​ខ្លួន​ក៏​គិត​​ពី​រឿង​ទៅ​ស្វែង​រក​បទ​ពិសោធន៍​ថ្មី​ដែរ។​​​​

"ខ្ញុំ​ក៏​បាន​គិត​ពី​រឿង​នេះ​ដែរ ពី​រឿង​ដែល​ទៅ​កន្លែង​ថ្មី។​ សម្រាប់​ខ្ញុំ​៣​ឆ្នាំ​នៅ Manchester មាន​ទាំង​ពេលវេលា​ល្អ​ ពេល​វេលា​អាក្រក់ ដូច​កីឡាករ​ផ្សេង​ទៀត​ដែរ។ ខ្ញុំ​គិត​ថា​ដល់​ពេល​វេលា​ហើយ​ដែល​ត្រូវ​ស្វែង​រក​បទ​ពិសោធន៍​ថ្មី"។ Pogba និយាយ​ដូច្នេះ។​​​​

ទោះ​ជា​យ៉ាង​ណា​ ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​ដែល​​មាន​ឈ្មោះ​ក្នុង​ក្រុម​ល្អ​ប្រចាំ​ឆ្នាំ​ PFA Team of the year កាល​ពី​រដូវ​កាល​មុន​​ នៅ​សល់​កុងត្រា​ជាមួយ​ United រហូត​ដល់​ខែ​កក្កដា​ ឆ្នាំ ២០២១​ ឯណោះ​៕

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់