• 2019-06-15 09:03:00
  • បាល់ទាត់

ចិន​ធ្វើ​រឿង​មិន​ធម្មតា​ ដើម្បី​សម្រេច​មហិច្ឆតា​ចង់​ធ្វើ​ជា​មហាអំណាច​បាល់ទាត់​ក្នុង​ពេល​ដ៏​ខ្លី

  • 2019-06-15 09:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស៊ី ជីនពីង​ប្រធានាធិបតី​ចិន​បាន​ប្ដេជ្ញា​ធ្វើ​ឱ្យ​ប្រទេស​ចិន​ក្លាយ​ជា​មហាអំណាច​បាល់ទាត់​ត្រឹម​ឆ្នាំ ២០៥០ ពោល​គឺ​ប្រមាណ​៣០​ឆ្នាំ​ខាង​មុខ​នេះ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ចិន​នឹង​ជះ​លុយ​រៀបចំ​ឲ្យ​មាន​សាលា​បាល់ទាត់​​នៅ​គ្រប់​ខេត្ត ដែល​តម្រូវ​ឲ្យ​​មាន​សាលា​​ហ្វឹកហាត់​បាល់ទាត់​​អាជីព​ចាប់តាំង​ពី​ថ្នាក់​មត្តេយ្យ​ ហើយ​ខេត្ត​នីមួយៗ​ត្រូវ​​មាន​សាលា​​បាល់ទាត់​​​ថ្នាក់​មូលដ្ឋាន​យ៉ាង​ហោច​ណាស់​ពី ៥០ ទៅ ២០០ កន្លែង។

ជាក់​ស្តែង​នៅ​មត្តេយ្យ Kangcheng នា​ទីក្រុង​សៀងហៃ ក្មេង​ប្រុស​ដែល​មាន​ទេពកោសល្យ​២៣​នាក់​អាយុ​ចន្លោះ​ពី​៦​ទៅ​៧​ឆ្នាំ ហាត់​បាល់​ និង ប្រកួត​២​ដង​ក្នុង​១​​សប្តាហ៍ គឺ​មុន​ពេល​ដែល​ពួកគេ​ឡើង​ទៅ​រៀន​នៅ​បឋមសិក្សា។

គ្រាន់​តែ​នៅ​ទីក្រុង​សៀងហៃ​មួយ សាលា​បាល់ទាត់​​នៅ​កម្រិត​មត្តេយ្យ​សិក្សា​មាន​រហូត​ដល់​​២០០​កន្លែង។

កាល​ពី​ឆ្នាំ​ទៅ ​សមាគម​កីឡា​បាល់ទាត់​ចិន​បាន​ប្រកាស​ផែនការ​បង្កើត​សាលា​បាល់ទាត់​​នៅ​កម្រិត​មត្តេយ្យ​សិក្សា​រហូត​ដល់ ១០ ០០០ កន្លែង​ទូទាំង​ប្រទេស។

ស្រដៀង​គ្នា​នេះ​ដែរ ប្រេស៊ីល​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា "ដែនដី​បាល់ទាត់ ឬ Land of Football” ចំណុច​មួយ​ក្នុង​ចំណោម​កត្តា​ដែល​ធ្វើ​ឲ្យ​ប្រេស៊ីល​​​សម្បូរ​កំពូល​កីឡាករ​ គឺ​​ដោយសារ​​ពួកគេ​តែង​ហាត់​បាល់​មិន​ថា​ តាម​ផ្លូវ​ទៅ​សាលា ឬ លើ​ឆ្នេរ​ខ្សាច់ ខណៈ​​ចិន​ព្យាយាម​បង្កើត​សាលា​បាល់ទាត់។ ​​​

ចិន​មាន​ប្រជាជន ១,៤ ពាន់​លាន​នាក់​ ប៉ុន្តែ​ពួកគេ​មិន​អាច​​ជ្រើសរើស​បាន​កីឡាករ​​ល្អ​សូម្បី​២៣​នាក់។ បច្ចុប្បន្ន​​ប្រទេស​មហាយក្ស​មួយ​នេះ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​​៧៣​នៃ​តារាង FIFA ហើយ​ធ្លាប់​ឡើង​ World Cup ម្តង​គត់​កាល​ពី​ឆ្នាំ​២០០២ និង កាល​ណោះ​ប្រកួត​មិន​ដែល​ឈ្នះ​នៅ​វគ្គ​ជម្រុះ​តាម​ពូល​ឡើយ៕

អាន៖ ទីលាន​បាល់ទាត់៨​កន្លែង​​ជុំវិញ​ពិភពលោក ​ប្លែក​បំផុត​

អាន៖ បាល់ទាត់​មាន​ប្រវត្តិ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ ២ ៣០០ ឆ្នាំ​ ដើម​កំណើត​​ដំបូង​ចេញ​ពី​ប្រទេស​ចិន

ប្រភព៖ www.afp.com ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់