• 2019-06-15 01:32:47
  • ប្រវត្តិ​​

តាំង​ពី Ronaldo ចេញ​មក អ្នក​ពាក់​លេខ ៧ ទាំង​អស់​នៅ​ Man Utd រក​បាន​តែ ១៤​គ្រាប់​នៅ PL

  • 2019-06-15 01:32:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខែ​មិថុនា ឆ្នាំ២០០៩ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​ចាកចេញ​ពី​ក្លឹប​ Manchester United ទៅ​កាន់​ក្លឹប​ Real Madrid ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក មាន​កីឡាករ​ ៥​រូប​ហើយ​ដែល​បាន​ស្នង​អាវ​លេខ ៧ ពី​ Ronaldo។

កីឡាករ​ដំបូង​គេ​គឺ អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Liverpool កីឡាករ​ Michael Owen។ គាត់​រក​បាន​តែ ៥​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន ៣១​ដង​នៅ​ Premier League។ ក្រោយ​មក​អតីត​ខ្សែ​ស្លាប​អេក្វាឌ័រ Antonio Valencia (បច្ចុប្បន្ន​លេង​ជា​ខ្សែ​ការពារ​ស្លាប) រក​បាន​តែ ១​គ្រាប់​ប៉ុណ្ណោះ នៅ​រដូវ​កាល ២០១២/១៣ (ឆ្នាំ​ដែល​គេ​ពាក់​លេខ ៧)។

បន្ត​មក​ទៀត​គឺ​ខ្សែ​ស្លាប​អាហ្សង់ទីន​កីឡាករ Angel Di Maria កីឡាករ​រូប​នេះ​លេង​បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​នៅ​ Manchester United ហើយ​រក​បាន ៣​គ្រាប់​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស។ ខ្សែ​ស្លាប​ Paris Saint-Germain រូប​នេះ ត្រូវ​បាន​ជំនួស​ដោយ​ខ្សែ​ស្លាប​ហុល្លង់​កីឡាករ Memphis Depay។ កីឡាករ​ហុល្លង់​នេះ រក​បាន​តែ​ ២​គ្រាប់​ទេ នៅ​ Premier League។

លុះ​មក​ដល់​ជំនាន់ Mourinho កីឡាករ​អាមិននៀ Henirkh Mkhitaryan បាន​ពាក់​អាវ​លេខ ៧ បន្ត​ ហើយ​រក​បាន​តែ ៥​គ្រាប់​ទេ ក្នុង​ Premier League ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​ខ្សែ​ប្រយុទ្ធ​ឈីលី Alexis Sanchez រក​បាន​ ៣​គ្រាប់​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Ronaldo បាន​រក​គ្រាប់​បាល់​ចំនួន ៨៤​គ្រាប់​ ក្នុង​ក្របខ័ណ្ឌ​ Premier League នៅ​រយៈពេល ៦​ឆ្នាំ​ ដែល​គេ​ប្រកប​អាជីព​នៅ Manchester United៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់