• 2019-06-15 01:11:36
  • ព័ត៌មាន

Chelsea អាច​ត្រូវ​ចំណាយ​៤​លាន​ផោន​ដើម្បី​យក​ Lampard ពី​ Derby

  • 2019-06-15 01:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea ទំនង​ជា​បាត់បង់​លុយ​៤​លាន​ផោន​ឲ្យ​ទៅ​ Derby County​ បើ​សិន​ជា​ចង់​តែងតាំង​វីរបុរស​ Frank Lampard ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​។​

ភាព​ស្មុគស្មាញ​សម្រាប់​កៅអី​អ្នក​ចាត់​ការ​ Chelsea កើត​ឡើង​ក្រោយ​ពេល​លោក​ Maurizio Sarri ទៅ​ដឹកនាំ​ Juventus ជំនួស​ Max Allegri ដែល​លា​ឈប់។​ មិន​ដល់​មួយ​សប្ដាហ៍​ផង​ក្រុម​រហស្សនាម​ថា​តោ​ខៀវ​ត្រូវ​បាត់បង់​បុគ្គល​សំខាន់​ពី​គឺ​អ្នក​ចាត់ការ​ទូទៅ​ និង​ Hazard ដែល​ទៅ​ Real Madrid។​

Frank Lampard គឺ​ជា​គោល​ដៅ​ឈាន​មុខ​គេ​សម្រាប់​ជំនួស​តំណែង​ដែល​ទំនេរ​នេះ​ ប៉ុន្តែ​បុរស​សញ្ជាតិ​អង់គ្លេស​កំពុង​ស្ថិត​នៅ​ក្នុង​កុងត្រា​ដឹកនាំ​ Derby County នៅ​ឡើយ​ ដូច្នេះ​បើ​ Chelsea ចង់​បាន​ គឺ​ក្លឹប​អាច​ចំណាយ​ខ្ទង់​ ៤​លាន​ផោន​ដើម្បី​ផ្ដាច់​កុងត្រា៕

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់