• 2019-06-14 08:26:16
  • ប្រដាល់

John Cena សារភាព​​ធ្លាប់​ ខឹង​អាអូនតូច​​​ពេល​កំពុង​វាយ​កីឡា​កាស

  • 2019-06-14 08:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

John Cena បាន​ទម្លាយ​ឲ្យ​ដឹង​ រឿង​ដែល​​អាម៉ាស់​របស់​លោក​បំផុត​នៅ​លើ​សង្វៀន​គឺ ខឹង​អា​អូន​តូច​អំឡុង​ពេល​ប្រកួត។

បុរស​វ័យ​៤២​ឆ្នាំ​ ដែល​ទើប​តែ​ប្រកាស​នឹង​សម្ដែង​ក្នុង​រឿង Fast&Furiou 9 ខកខាន​មិន​​​បាន​បង្ហាញ​​មុខ​នៅ WWE TV ចាប់​តាំង​ពី​កម្មវិធី WrestleMania កាល​ពី​ថ្ងៃ​ទី ៧ ខែ មេសា។ ថ្មី​ៗ​នេះ​ John បាន​​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី Watch What Happens Live with Andy Cohen  ដោយ​បាន​កកាយ​រឿង​អាម៉ាស់​របស់​ខ្លួន។

រឿង​ដែល​ធ្វើ​ឲ្យ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ WWE ហួស​ចិត្ត​បំផុត​នោះ​គឺ​ខឹង​អា​អូន​តូច​ពេល​កំពុង​ប្រកួត។ គេ​ចាំ​បាន​ថា​កាល​ពី​កម្មវិធី WrestleMania៣៤ នៅ​ឆ្នាំ​មុន​​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហោះ​រូប​​សង្ស័យ​ Cena មាន​អារម្មណ៍ អំឡុង​ពេល​ប្រកួត​ចាញ់ The Undertaker។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ Cena មិនបាន​បញ្ជាក់​ថា គេ​កើត​រឿង​អាម៉ាស់​ខឹង​អាអូន​តូច​ក្នុង​ការ​ប្រកួត​​ណា​ទេ។ តែ​គ្រប់​គ្នា​យល់​ថា រឿង​នេះ​​​កើត​មាន​ពេល​ប្រកួត​ជាមួយ The Undertaker នេះ​ឯង៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់