- 2019-06-14 07:18:59
- ប្រដាល់
រៀនចប់លើកនេះ តែម ម៉ឺន នឹងតាមដានការអនុវត្តន៍របស់ចៅក្រម អាជ្ញាកណ្ដាល គ្រប់សង្វៀន
- 2019-06-14 07:18:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនចប់លើកនេះ តែម ម៉ឺន នឹងតាមដានការអនុវត្តន៍របស់ចៅក្រម អាជ្ញាកណ្ដាល គ្រប់សង្វៀន
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ តែម ម៉ឺន សិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាលក្រមសីលធម៌ សមត្ថភាពបច្ចេកទេសកម្រិតមធ្យម រួចហើយលើកនេះ សហព័ន្ធនឹងតាមដានពិនិត្យមិនបណ្ដោយឲ្យរៀនអស់លុយអត់ប្រយោជន៍នោះទេ។
ប្រធានសហព័ន្ធគុនខ្មែរខាងលើនេះ បានឲ្យដឹងក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលក្រមសីលធម៌ម្សិលមិញនេះថា អ្វីដែលរៀនទាំងប៉ុន្មានត្រូវតែយកទៅអនុវត្តន៍ រៀបចាប់ពីពេលនេះតទៅខាងសហព័ន្ធបានចាត់ចែងនឹងឲ្យអ្នកតាមដានពីពិនិត្យ លើកិច្ចការដែលមន្ត្រីនានាតាមសង្វៀន។ ការតាមដាន ឬទាមទាររបាយការណ៍ការងារពីសំណាក់ចៅក្រម ឬអាជ្ញាកណ្ដាលទាំងនេះ ដើម្បីបានដឹងច្បាស់ពីសមត្ថភាពការងារ ជាពិសេសចំណុចសំខាន់ៗដែលសហព័ន្ធទើបបង្រៀនក្នុងវគ្គសិក្សារយៈពេល២ថ្ងៃកន្លងទៅថ្មីៗនេះ។ នៅពេលខាងមុខសហព័ន្ធគ្រោងនឹងដាក់ចំណាត់ថ្នាក់សមត្ថភាព មន្ត្រីអាជ្ញាកណ្ដាល ចៅក្រមកម្រិត A-B-C License ផងដែរ។
សហព័ន្ធប្រដាល់គុនខ្មែរទើបបញ្ចប់វគ្គបណ្ដុះបណ្ដាលក្រមសីលធម៌ បច្ចេកទេសកម្រិតមធ្យមរយៈពេល២ថ្ងៃនៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០១៩។ សិក្ខាកាមចូលរួមជាមន្ត្រីបម្រើការនៅតាមបណ្ដាសង្វៀនស្ថានីយទូរទស្សន៍នានា។ សហព័ន្ធមួយរយៈពេលនេះ គឺបើកវគ្គសិក្សាច្រើនមែនទែន លើវិជ្ជាជីវៈ ក្រមសីលធម៌អាជ្ញាកណ្ដាល ចៅក្រម មានទាំងនៅតាមខេត្តផងដែរ បន្ទាប់ពីមានការណែនាំពីប្រមុខរាជ្យរដ្ឋាភិបាលកន្លងទៅ៕