• 2019-06-14 06:42:26
  • បាល់ទាត់

​អែម​ណាស់! ​ផ្ទះ​សំណាក់​នេះ ​Free ​បន្ទប់​ អាហារ២​ពេល សម្រាប់​អ្នក​គាំទ្រ Tiger ​នៅ​ខេត្ត​​ឆ្ងាយ​ចង់​ទៅ​មើល​នៅ​សៀមរាប

  • 2019-06-14 06:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​សំណាក់​យីយោ ​ប៊ុនថា​៣ ​បាន​ប្រកាស​ផ្ដល់​បន្ទប់​ស្នាក់​នៅ​៣​បន្ទប់​ម៉ាស៊ីនត្រជាក់ ​គ្រែ​២ ​និង​មាន​អាហារ​២​ពេល ព្រឹក ​និង​ថ្ងៃ​ត្រង់​ទៀត ​សម្រាប់​អ្នក​គាំទ្រ Angkor Tiger ​នៅ​តាម​បណ្ដា​ខេត្ត​ដែល​ចង់​ទៅ​មើល​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ។

លីគ​កំពូល​កម្ពុជា​បាន​ត្រលប់​មក​វិញ​ហើយ​នៅ​ចុង​សប្ដាហ៍​នេះ។ ដោយ​ក្រុម Angkor Tiger ​នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ​គីរីវង្ស​សុខ​សែន​ជ័យ ​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល ​ក្នុង​កីឡដ្ឋាន​ស្វាយ​ធំ។ ​បណ្ដា​អ្នក​គាំទ្រ​នៅ​សៀម​រាប​របស់ Tiger ​នៅ​តែ​រក្សា​ចិត្ត​ដើម្បី​បំបែក​កំណត់ត្រា​ឱ្យ​បាន​៥​ពាន់​នាក់​ដដែល ​សម្រាប់​ប្រកួត​នេះ។

ដោយ​ឡែក​បើ​តាម​លោក​ ផុន សុភា ​អ្នក​គាំទ្រ Angkor Tiger ​និង​ជា​អនុ​ប្រធាន​ក្រុម Tiger Army ​បាន​បញ្ជាក់​ថា​ផ្ទះ​សំណាក់​យីយោ ​ប៊ុនថា​៣ ​នឹង​ការ​រៀប​ចំ​យ៉ាង​ពិសេស​សម្រាប់​អ្នក​គាំទ្រ​មក​ពី​តាម​បណ្ដា​ខេត្ត​ផង​ដែរ។ ក្នុង​នោះ ​ផ្ទះ​សំណាក់​នេះ ​នឹង​ផ្ដល់​បន្ទប់​ស្នាក់​នៅ​៣ ​ដោយ​មិន​យក​លុយ ​ហើយ​ថែម​ទាំង​មាន​អាហារ​ពេល​ព្រឹក ​ថ្ងៃ និង​សំបុត្រ​ចូល​មើល​ការ​ប្រកួត​ថែម​ទៀត៕

រូបភាព៖ Amazing Seim reap

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់