• 2019-06-14 03:06:12
  • ប្រដាល់

​កក្រើក​ទៀត​ហើយ​ល្ងាច​នេះ​ ផល​ សោភ័ណ្ឌ​ ប៉ះ ​ជួប​ថែម​ ហ្វានិមិត្ត​

  • 2019-06-14 03:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កែង​បេះ​ ផល​ សោភ័ណ្ឌ​ ត្រូវ​ធ្វើ​ការ​ធ្ងន់​ហើយ​ល្ងាច​នេះ​ នា​ជំនួប​សន្សំ​ពិន្ទុ​ជា​មួយ​អ្នក​លេង​គុន​ថៃ​ ហ្វានិមិត្ត​ ក្នុងកម្មវិធី​ខ្សែក្រវាត់​របស់​សង្វៀន​បាយ័ន។​ ខណៈ​បើ​ចាញ់​ការ​ប្រកួត​នេះ​ អាច​នឹង​ប្រឈម​នឹង​ការ​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល។​

រូបភាព អាណាចក្រនៃរាជបុត្រខ្មែរ

ការ​ប៉ះ​គ្នា​រវាង​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​មាន​ការ​ចាប់​អារម្មណ៍​គួរសម​ ដោយ​សារ​តែ​កីឡាករ​ថៃ​ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នា​ប៉ុន្មាន​ប្រកួត​មុន​នេះ​ ហើយ​សមត្ថភាព​កំពុង​រីកចម្រើន​ថែម​ទៀត​ផង​ តាម​រយៈ​ផ្ដួល​ ចាន់​ ប៊ុនហឿន​ ឲ្យ​សន្លប់។​ ចំណែក​អ្នក​លេង​គុន​ខ្មែរ​ក៏​គេ​ចាប់​អារម្មណ៍​ដូច​គ្នា​ ប៉ុន្តែ​ចាប់​អារម្មណ៍​រឿង​ធ្លាក់​សមត្ថភាព​ថ្មីៗ​នេះ​ ជា​ពិសេស​ចាញ់​ថ្ងៃ​បើក​ឆាក​ប្រកួត​ដំបូង​វគ្គ​សន្សំ​ពិន្ទុ។​ អ្នក​តាមដាន​ប្រដាល់​មួយ​ចំនួន​បញ្ចេញ​យោបល់​លើ​ហ្វេសបុកគូ​នេះ​ថា​ អាច​នឹង​ពិបាក​បន្តិច​ហើយ​សម្រាប់​កីឡាករ​កម្ពុជា​ ផល​ សោភ័ណ្ឌ​ ព្រោះ​អ្នក​លេង​គុន​ថៃ​ ហ្វានិមិត្ត​ កំពុង​ឡើង​កូដ​ សមត្ថភាព​រីកចម្រើន​ខ្លាំង​ ជា​ពិសេស​ស្នៀត​ទាត់​តែ​ម្ដង​ វា​ខុស​ពី​ការ​ប្រកួត​មុនៗ​។​ ប៉ុន្តែ​យ៉ាង​ណា​មិញ​ ប៉ុន្មាន​ថ្ងៃ​នេះ​គឺ​ឃើញ​ ផល​ សោភ័ណ្ឌ​ ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ ដើម្បី​ត្រៀម​ប្រជែង​យក​៣ពិន្ទុ​បន្ថែម។​

រូបភាព អាណាចក្រនៃរាជបុត្រខ្មែរ

រំលឹក​ដែរ​ថា​ កីឡាករ​ ផល​ សោភ័ណ្ឌ​ នឹង​ត្រូវ​ប៉ះ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​ ហ្វានិមិត្ត​ ក្នុង​សប្ដាហ៍​ទី៣​ នៃ​វគ្គ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​ ៦៣,៥​គីឡូក្រាម។​ សោភ័ណ្ឌ​ ២ប្រកួត​កន្លង​ទៅ​ ឈ្នះ១​ ចាញ់១​ មាន​៤​ពិន្ទុ​ ខណៈ​ ហ្វានិមិត្ត​ ២ប្រកួត​ ឈ្នះ​ទាំង​២​ មាន​៦ពិន្ទុ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់