• 2019-06-14 02:34:17
  • បាល់ទាត់

Inter ជិត​ទិញ​បាន Lukaku ហើយ នៅ​ឡើយ​ចាំ​ត​ថ្លៃ​តម្លៃ​ទិញ​ជាមួយ​ Man Utd

  • 2019-06-14 02:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Romelu Lukaku​ ខ្សែ​ប្រយុទ្ធ​របស់ Manchester United បាន​យល់​ព្រម​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​​ជាមួយ​ក្លឹប​នៅ​អ៊ីតាលី Inter Milan ហើយ។

កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ​គឺ​ជា​គោលដៅ​ធំ​របស់​លោក Antonio Conte ដែល​ជា​អ្នក​ចាត់​ការ​ថ្មី​របស់ Inter ដើម្បី​នាំ​គេ​ចេញ​ពី Old Trafford មក​កាន់ San Siro ក្នុង​រដូវ​ក្ដៅ​នេះ។ ផ្អែក​តាម​សារព័ត៌មាន​អ៊ីតាលី ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​បាន​យល់​ព្រម​លក្ខខ័ណ្ឌ​​អស់​ហើយ ដែល​អាច​ទទួល​បាន​៦,៦​លាន​ផោន​ ជាមួយ​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​ដល់​ឆ្នាំ​២០២៤។

​ការ​ចរចា​រវាង​ក្លឹប​ទាំង​ពីរ​កំពុង​បន្ត​ស៊ី​ជម្រៅ​ ដោយ​ខាង​ United ចង់​បាន​តម្លៃ​ខ្លួន​​យ៉ាង​តិច​៦២​លាន​ផោន។ Lukaku ពិត​ជា​មាន​បំណង​ចង់​ចាកចេញ​ពី​បិសាច​​ក្រហម ក្រោយ​តំណែង​ប្រយុទ្ធ​របស់​គេ​ត្រូវ​បាត់បង់​ដោយ​សារ Marcus Rashford ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី Ole Gunnar Solskjaer។

“ខ្ញុំ​តែងតែ​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​​នៃ​លីក​របស់​អ៊ីតាលិ។ ខ្ញុំ​មាន​លីគ​២ ដែល​ខ្ញុំ​តែងតែ​ស្រមៃ​ចង់​លេង នោះ​គឺ​លីគ​របស់​អង់គ្លេស​និង​ Serie A។ Serie A គឺ​ជា​លីគ​​ដែល​ខ្ញុំ​ចូលចិត្ត។ ខ្ញុំ​ស្រឡាញ់​អ៊ីតាលី។ ជាមួយ​នឹង​ការ​ផ្ទេរ​របស់ Cristiano Ronaldo ខ្ញុំ​គិត​ថា លីគ​របស់​អ៊ីតាលី​ពេល​នេះ​ត្រលប់​មក​វិញ​ហើយ”។ សម្ដី Lukaku៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់