• 2019-06-13 03:17:59
  • បាល់ទាត់

មើល​ប្រវត្តិ​ស្នេហ៍ ​Honda ​និង​ប្រពន្ធ ​កើត​ចេញ​ពី​ម៉ោង​កីឡា​ពេល​រៀន​វិទ្យាល័យ

  • 2019-06-13 03:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Keisuke Honda ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ប្រកាស​តែងតាំង​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​និង​កំពុង​ដឹក​នាំ​ក្រុម​បាន​យ៉ាង​ល្អ​។

មិត្ត​អ្នក​អាន​ជា​ច្រើន​ប្រហែល​ជា​ដឹង​ច្បាស់​ពី​ប្រវត្តិ​ក្នុង​អាជីព​កីឡា​បាល់ទាត់​របស់​បុរស​ជប៉ុន​ម្នាក់​នេះ​ហើយ ប៉ុន្តែ​ប្រហែល​ជា​មិន​ច្បាស់​ចំពោះ​រឿង​ផ្ទាល់​ខ្លួន​ទាក់ទង​នឹង​គ្រួសារ​របស់​លោក​ឡើយ។ ​ថ្ងៃ​នេះ Sabay ​នឹង​លើក​យក​ចំណុច​មួយ​ចំនួន​ដើម្បី​ឱ្យ​ប្រិយមិត្ត​កាន់​តែ​ដឹង​ច្បាស់​ពី Honda ​ថែម​ទៀត។

Honda ​មាន​ប្រពន្ធ​និង​រៀបការ​តាំង​ពី​ឆ្នាំ ២០០៨ ​និង​មាន​កូន​៣​នាក់​ហើយ​។ ​ប្រពន្ធ​របស់​លោក ​ឈ្មោះ​ Misako Honda ​ហើយ​មុន​ពេល​រៀបការ​អ្នក​ស្រី​គឺ​ជា​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ​។ ប្រវត្តិ​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​នេះ ​គឺ​ស្រលាញ់​គ្នា​តាំង​ពី​រៀន​នៅ​វិទ្យាល័យ​មក​ម្ល៉េះ។ គ្រា​ដំបូង​ដែល​ពួកគេ​ជួប​គ្នា គឺ​អំឡុង​ពេល​ដែល Honda ​និង Misako ​ចូល​រៀន​ម៉ោង​កីឡា​ជាមួយ​គ្នា។

កាល​នោះ Honda ​នៅ​ក្រុម​កីឡាករ ​ហើយ Misako ​នៅ​ក្រុម​អ្នក​ចាត់ការ។ ​អ្នក​ចាត់ការ​ជម្រើស​ជាតិ​កម្ពុជា ​ចាប់​ផ្ដើម​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ប្រពន្ធ​ខ្លួន ​ក្រោយ​ពី​ពួកគេ​បាន​និយាយ​គ្នា​លើក​ដំបូង ​ក្នុង​នាម​ជា​កីឡាករ​និង​អ្នក​ចាត់ការ​ក្រុម ខណៈ​ដែល​ពី​មុន​មក​មិន​ដែល​និយាយ​គ្នា​សោះ។ Honda ​តែងតែ​ធ្វើ​អ្វី​ឱ្យ​លេច​ធ្លោ​ជាង​គេ​ជា​និច្ច​ក្នុង​ក្រុម ដើម្បី​ឱ្យ Misako ​ចាប់​អារម្មណ៍។ ​ក្នុង​ការ​ប្រកួត​ Honda ​បាន​ជួយ​ក្រុម​ឈ្នះ ​ហើយ​ក៏​បាន​ទៅ​និយាយ​ជាមួយ Misako ​និង​ហៅ Date ​គ្នា​នៅ​ក្រៅ​តែ​ម្ដង។

ប្រភព​បាន​បញ្ជាក់​ថា​នៅ​គ្រា​នោះ Misako ​មាន​មិត្ត​ប្រុស​ទៅ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​នាង​នៅ​តែ​ជ្រើស​យក Honda ​ដដែល។ ពួកគេ​ទាក់ទង​គ្នា​ជា​ច្រើន​ឆ្នាំ​មុន​ពេល​រៀបការ​នៅ​ឆ្នាំ ២០០៨។ Misako ​គឺ​ជា​កម្លាំង​ចិត្ត​សំខាន់​ណាស់​សម្រាប់ Honda ​ក្នុង​អាជីព​បាល់ទាត់​នេះ។ នាង​តែងតែ​ផ្ដល់​កម្លាំង​ចិត្ត ​និង​ជ្រោមជ្រែង Honda ​ឱ្យ​ជោគជ័យ​រហូត​មក៕

ប្រភព៖ tokyotrendstoday

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់