• 2019-06-13 03:10:12
  • បាល់ទាត់

Spurs ​​ចង់​ជះ​​លុយ​​៦០​លាន​ផោន ទិញ​កីឡាករ​បារាំង​ម្នាក់​បំបែក​កំណត់ត្រា​ក្លឹប

  • 2019-06-13 03:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mauricio Rochettino បាន​ដាក់​សំណើ​ដេញ​ថ្លៃ​៦០​លាន​​ផោន ដើម្បី​ទិញ​យក​​ខ្សែ​បម្រើ​​បារាំង Tanguy Ndombele។

​​អ្នក​ចាត់​ការ​របស់ Spurs ​បាន​កំណត់​ឈ្មោះ​របស់​ខ្សែ​បម្រើ​របស់​ក្លឹប Lyon ខាង​លើ​ជា​គោលដៅ​ទី​មួយ​​ទិញ​ក្នុង​រដូវ​ក្ដៅ​នេះ​ ហើយ​​ក្លឹប​នឹង​ផ្ដល់​អាទិភាព​ដល់​គាត់​មុន​ពេល​បន្ត​កិច្ច​សន្យា​ផ្សេង​ទៀត។ Ndombele វ័យ​២២​ឆ្នាំ​ធ្លាប់​ស្ថិត​ក្នុង​រ៉ាដា​របស់​ក្លឹប Manchester City មុន​ពេល​ពួក​គេ​បែរ​ទៅ​ចាប់​អារម្មណ៍​កីឡាករ Rodri របស់ Atletico វិញ។

Spurs ត្រូវ​ប្រឈម​មុខ​ប្រជែង​​ជាមួយ​ក្រុម​ជើងឯក​របស់​អ៊ីតាលី​Juventus ដើម្បី​ទិញ​យក Ndombele។ Lyon បាន​កំណត់​តម្លៃ​កីឡាករ​របស់​ខ្លួន​គឺ​៦៥​លាន​ផោន ដែល​ពួក​គេ​ទិញ​កាល​ពី​រដូវ​កាល​មុន​តែ​៧​លាន​ផោន​ប៉ុណ្ណោះ​ពី​ក្លឹប Amiens។ ប្រសិន​បើ​ Spurs ទិញ​​បាន​មែន​ វា​ជា​កំណត់ត្រា​​កីឡាករ​ថ្លៃ​ជាង​គេ​របស់​ក្លឹប ដោយ​កំណត់ត្រា​បច្ចុប្បន្ន​កំពុង​កាន់កាប់​​​ដោយ​កីឡាករ Davinson Sanchez តម្លៃ​៤២​លាន​ផោន ទិញ​ពី Ajax៕ ​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់