• 2019-06-12 14:11:36
  • បាល់ទាត់

Fabregas៖ Sarri ជា​គ្រូ​បង្វឹក​ដ៏​រឹងរូស​ម្នាក់

  • 2019-06-12 14:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Monaco កីឡាករ Cesc Fabregas បាន​អះអាង​ថា​ អ្នក​ចាត់ការ​ក្លឹប Chelsea លោក Maurizio Sarri ជា​គ្រូ​បង្វឹក​ដែល​មាន​លក្ខណៈ​រឹងរូស​មួយ​រូប។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " Sarri ជា​មនុស្ស​ជឿ​លើ​ជំនឿ​ណាស់ ហើយ​ក៏​មាន​លក្ខណៈ​រឹងរូស​ដែរ។ គាត់​ជា​អ្នក​ចាត់ការ​ ដែល​មាន​គំនិត​ផ្ទាល់​ខ្លួន ហើយ​មិន​ដូរ​គំនិត​ច្រើន​ទេ ទោះ​ជា​អ្នក​ឲ្យ​យោបល់​គាត់​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មិន​ដូរ​គំនិត​ដែរ " ។

អតីត​កីឡាករ​ Chelsea រូប​នេះ​បាន​បន្ត​ថា​៖ " ប៉ុន្តែ​គាត់​ធ្វើ​អ្វី​ដែល​គាត់​ចូលចិត្ត​ គាត់​មាន​ចក្ខុវិស័យ​ខាង​បាល់ទាត់​ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Fabregas បាន​ចាកចេញ​ពី​ក្លឹប​ Chelsea ទៅ​កាន់​ប្រទេស​បារាំង​ កាល​ពី​ខែ​មករា ឆ្នាំ​២០១៩​នេះ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់