• 2019-06-12 11:16:26
  • បាល់ទាត់

Lukaku បង្ហើប​ថា​ អនាគត​ខ្លួន​អាស្រ័យ​តែ​លើ​ក្លឹប​ Manchester United

  • 2019-06-12 11:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ​ Romelu Lukaku បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ប្រកួត​ជម្រុះ UEFA Euro ឆ្នាំ២០២០ រវាង​បែលហ្សិក និង​ស្កុតឡែន​ថា​ អនាគត​ខ្លួន​នឹង​សម្រេច​ដោយ​ក្លឹប​។

កីឡាករ​រូប​នេះ​បាន​ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា​ រូប​គេ​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​ Manchester United ឬ យ៉ាង​ណា​ថា​៖ " វា​អាស្រ័យ​តែ​លើ​ក្លឹប​ទេ។ ក្លឹប​ត្រូវ​តែ​ចេញ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ។ ខ្ញុំ​មិនមែន​ជា​អ្នក​ផ្ដល់​ការ​សប្បាយ​ឲ្យ​ពាក្យ​ចចាមអារ៉ាម​ទេ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​គ្រាន់​តែ​លេង​បាល់ទាត់​របស់​ខ្ញុំ​ទេ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Lukaku បាន​ចូល​មក​ក្លឹប​ Manchester United កាល​ពី​ឆ្នាំ២០១៧ ក្នុង​តម្លៃ ៩៥​លាន​ដុល្លារ ក្រោម​រជ្ជកាល​របស់​ Jose Mourinho ហើយ​កុងត្រា​របស់​គេ​នៅ​សល់​រយៈពេល ៣​ឆ្នាំ​ទៀត៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់