• 2019-06-12 07:56:29
  • ព័ត៌មាន

ដឹង​អត់?​ ក្លឹប​ Sisaket របស់​លីគ​ថៃ​ប្រើគោ​ព្រៃ​ សត្វនិមិត្តរូបកម្ពុជា​​ធ្វើ​ជា​ឡូហ្គោ​

  • 2019-06-12 07:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​មួយ​របស់​ថៃ​ដែល​មាន​ឈ្មោះ​ថា​ ស៊ីសាកេត​ ឬ​ Sisaket Football Club បាន​យក​សត្វ​គោ​ព្រៃ​របស់​កម្ពុជា​ធ្វើ​ជា​ឡូហ្គោ​ និង​ជា​និមិត្តរូប​របស់​ក្លឹប។​

Mascot គោព្រៃ និងកីឡាករក្រុម Sisaket

បង្កើត​នៅ​ក្នុង​ឆ្នាំ​១៩៩៩​ ​បច្ចុប្បន្ន​មាន​អាយុ​២០​ឆ្នាំ​ ​ Sisaket កំពុង​ធ្វើ​ការ​ប្រកួត​ប្រជែង​នៅ​លីគ​លំដាប់​ទី​២​របស់​ថៃ​ ហើយ​ក្រុម​នេះ​ធ្លាប់​លេង​នៅ​ Thai Premier League ដែល​ជា​ក្របខ័ណ្ឌ​កំពូល​​លើក​ដំបូង​ក្នុង​​​ឆ្នាំ​២០១០​ និង​ធ្លាប់​បញ្ចប់​រដូវ​កាល​លេខ​៦​ ដែល​ជា​កំណត់ត្រា​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពួកគេ។​

Sisaket មាន​ឡូហ្គោ​ដោយ​ដាក់​​សត្វ​គោព្រៃ​២​ក្បាល​​នៅ​សងខាង​ ហើយ​មាន​ប្រាសាទ​នៅ​ចំ​កណ្ដាល​។ គោព្រៃ​មិន​ត្រឹម​ជា​ឡូហ្គោ​របស់​ក្លឹប​ទេ ថែម​ទាំង​ជា​ Mascot របស់​ក្លឹប​ថែម​ទៀត​ផង។​​ Sisaket ក៏​បាន​យក​គោព្រៃ​ជា​រហស្សនាម​ក្លឹប​ដែរ​ គឺ​ "กูปรีอันตราย" ប្រែ​ថា​គោព្រៃ​កំណាច។​

គួរ​បញ្ជាក់​ថា​គោព្រៃ​ជា​សត្វ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តំណាង​ឲ្យ​ពពួក​ថនិកសត្វ។ វា​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ ហើយ​មិន​មាន​គោព្រៃ​ណា​មួយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទេ​ អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ៕ ​

ឡូហ្គោក្រុម Sisaket ដែលមានរូបសត្វគោព្រៃសងខាង
Facebook ផ្លូវការរបស់ក្លឹបសរសេរថា "គោព្រៃកំពុងហ្វឹកហាត់"

អត្ថបទ៖ រ័ត្ន

មតិយោបល់