• 2019-06-12 07:16:39
  • បាល់ទាត់

ពាន​យុវជន​១០០​ក្រុម​របស់​អង្គការ ​ផ្កាយ​សមុទ្រ ​បិទ​រដូវ​កាល​ហើយ​

  • 2019-06-12 07:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 44

ចន្លោះមិនឃើញ

កម្ម​វិធី​ប្រកួត AIA-ISF Youth League ​ឆ្នាំ​២០១៧-១៨ ​(U10 U14 U18) ​មាន​ក្រុម​ចូល​រួម​១០០​ក្រុម ​បាន​បិទ​បញ្ចប់​កម្មវិធី​ប្រកួត​ហើយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

ការ​ប្រកួត​លីគ​ខាង​លើ​នេះ ​ខុស​ប្លែក​ពី​ការ​ប្រកួត​លីគ​ដទៃ​ទៀត ពោល​គឺ​ពួកគេ​បាន​អនុញ្ញាត​ឱ្យ​កុមារ​មាន​ជីវភាព​លំបាក ​និង​ងាយ​រង​គ្រោះ​បាន​ចូល​លេង ​និង​មក​ពី​បណ្ដា​អង្គការ​នានា​ផង​ដែរ។ លោក Leo Brogan ​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​ផ្កាយ​សមុទ្រ​បាន​និយាយ​ថា​នេះ​ជា​ការ​ប្រកួត​លីគ​យុវជន​មួយ​ដែល​បាន​បង្កើត​ឡើង ដើម្បី​អភិវឌ្ឍ​ថ្នាល​យុវជន។ មួយ​វិញ​ទៀត ​ការ​បាន​ចាប់​ដៃ​គូ​ជាមួយ AIA ​គឺ​អាច​ជួយ​ផ្លាស់​ប្ដូរ​ជីវិត​របស់​កុមារ​រាប់​ពាន់​នាក់​តាម​រយៈ​ការ​លេង​កីឡា​នេះ។

ដោយ​ឡែក​ លោកស្រី Pauline Teoh ​ថ្នាក់​ដឹក​នាំ AIA ​នៅ​កម្ពុជា ​បាន​បញ្ជាក់​ក្នុង​ឱកាស​បិទ​ពាន​រង្វាន់​ខាង​លើ​ដែរ​ថា​៖ “ការ​បង្កើត​ពាន​រង្វាន់​នេះ​របស់​អង្គការ​ផ្កាយ​សមុទ្រ ​និង​បាន​ចូល​រួម​ជួយ​ជ្រោមជ្រែង​គឺ​ជា​រឿង​ពិសេស​និង​មោទនភាព​ណាស់​សម្រាប់ AIA ។ ទាំង​នេះ​ផ្តល់​តម្លៃ​ដ៏​សំខាន់​ទៅ​លើ​ការ​ប្ដេជ្ញា​របស់​យើង ​ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​បាន​រស់​នៅ​មាន​សុខភាព​ល្អ ​ចាប់​តាំង​ពី​វ័យ​ក្មេង”។

ការ​ប្រកួត​បិទ​ពាន​រង្វាន់​ខាង​លើ​នេះ ​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​ក្រុម​កីឡាករ​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​ថ្នាក់​ដឹក​នាំ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ចូល​រួម​អបអរ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់