• 2019-06-12 04:30:17
  • បាល់ទាត់

ផ្លូវការហើយ ​ចាន់ វឌ្ឍនាកា ​ចូល​រួម​ជាមួយ​បឹង​កេត​

  • 2019-06-12 04:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 179

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​សម្រេច​ចូល​រួម​ជាមួយ​ក្រុម​បឹង​កេត​វិញ​ហើយ។ នេះ​បើ​តាម​ក្លឹប​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច។

កីឡាករ​​ ចាន់ វឌ្ឍនាកា និង​ក្លឹប​លីគ​កំពូល​ម៉ាឡេស៊ី​ PKNS FA បាន​ឈាន​ដល់​ចែក​ផ្លូវ​គ្នា​ បន្ទាប់​ពី​កីឡាករ​កម្ពុជា​ម្នាក់​នេះ​ប្រកប​អាជីព​នៅ​ក្លឹប​នេះ​បាន​​ជាង​ពាក់​​កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩​នេះ។ ​យ៉ាងណាមិញ ​នៅ​ពេល​នេះ​រូបគេ​បាន​ចូល​រួម​ជាមួយ​ក្លឹប​ចាស់ ​បឹង​កេត​វិញ ​ហើយ ដើម្បី​ជួយ​ក្រុម​ប្រជែង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ។

រំលឹក​ថា ​វឌ្ឍនាកា ​ជា​កីឡាករ​ឆ្នើម​របស់​កម្ពុជា និង​ធ្លាប់​ជួយ​បឹង​កេត​លើក​ពាន ​ក៏​ដូចជា​ប្រកួត​នៅ​ក្រៅ​ស្រុក​ជោគជ័យ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់