• 2019-06-12 04:12:17
  • បាល់ទាត់

ការ​ពិត​នាវា​តម្លៃ​១៥០​លាន​ដុល្លារ​ចត​ចោល​នៅ​មុខ​វត្ត​ភ្នំ ​ជា​របស់​ម្ចាស់​ក្លឹប Spurs ​សោះ​

  • 2019-06-12 04:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​ប្រណិត​តម្លៃ​១៥០​លាន​ដុល្លារ ​បាន​មក​ចត​នៅ​ទន្លេ​សាប ក្រុង​ភ្នំពេញ ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម Facebook ។

នាវា​មួយ​នេះ​មាន​ឈ្មោះ​ថា AVIVA ​ជា​កម្ម​សិទ្ធិ​របស់​​សេដ្ឋី​អង់គ្លេស​ Joe Lewis ​ម្ចាស់​ក្លឹប​បាល់ទាត់ Spurs ។ ​បើ​តាម​ប្រភព​ក្រៅ​ស្រុក ​នា​វា​នេះ ​ត្រូវ​បាន​លោក Joe ​ទិញ​មក​ក្នុង​តម្លៃ​១៥០​លាន​ដុល្លារ ​ហើយ​វា​ជា​នាវា​ជាប់​ឈ្មោះ​ថា​ប្រណិត​បំផុត​នៅ​លើ​លោក​ក្នុង​ឆ្នាំ​២០១៩​នេះ។

លោក​ Joe ​ជា​សេដ្ឋី​អង់គ្លេស ​ដែល​មាន​ទ្រព្យ​សម្បត្តិ​៥​ពាន់​លាន​ដុល្លារ។ ​លោក​ទិញ​នាវា​នេះ ដើម្បី​ទុក​ជិះ​កម្សាន្ត​សម្រាប់​រដូវ​ក្ដៅ។ វា​មាន​ប្រវែង​ ៩៨,៤ ម៉ែត្រ​ កម្ពស់​ ១៧,២៤ ម៉ែត្រ និង​មាន​ទម្ងន់ ៤ ៩៦៦ តោន​ឯណោះ។ រឹត​តែ​ពិសេស​នៅ​ខាង​ក្នុង​គឺ​មាន​​ទីធ្លា​សម្រាប់​​លេង​តេនីស​ដែល​មាន​ទំហំ ១០ x ២០ ម៉ែត្រ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់