• 2019-06-11 09:05:05
  • ព័ត៌មាន

អបអរសាទរ! អតិថិជនមានសំណាងរបស់ Chivas ទៅទស្សនាការប្រកួត Man Utd នៅសិង្ហបុរី

  • 2019-06-11 09:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនស្រា Chivas បានរកឃើញអតិថិជនមានសំណាងហើយ ដែលត្រូវបានចាប់ឆ្នោតឈ្នះរង្វាន់ដ៏អស្ចារ្យមិនធ្លាប់មាន ទៅទស្សនាការប្រកួតផ្ទាល់ និងជួបជាមួយកីឡាកររបស់កំពូលក្រុមបាល់ទាត់ល្បី Manchester United នៅប្រទេសសិង្ហបុរី។

នៅក្នុងការចាប់ឆ្នោតដែលធ្វើឡើងនៅក្លឹប DOS Phnom Penh ជិតមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃសុក្រ ទី០៧ ខែមិថុនាកន្លងទៅនេះ មានការចូលរួមចាប់ឆ្នោតដោយផ្ទាល់ពីកំពូលតារាចម្រៀងល្បីឈ្មោះរបស់កម្ពុជាគឺលោក ព្រាប សុវត្ថិ និងតារាល្បីៗផ្សេងទៀតដូចជាពិធីការិនីដ៏ស្រស់សោភាកញ្ញា Jimmy Meng និង DJ Cathrin មកពីប្រទេសថៃ។

អតិថិជនដែលឈ្នះដំណើរទេសចរណ៍ទៅទស្សនាប្រកួតដ៏អស្ចារ្យរបស់ Manchester United នៅសិង្ហបុរីគឺមានឈ្មោះ ជ្រិន សីហា។ ក្រៅពីរង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ Chivas ក៏បានចាប់ឆ្នោតផ្ដល់រង្វាន់ផ្សេងៗជាច្រើនទៀតដល់អតិថិជននៅថ្ងៃជាមួយគ្នា ដូចជា អាវ Polo របស់ Manchester United, បាល់ ដែលមានហត្ថលេខារបស់កីឡាករក្រុមបិសាចក្រហមផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រូម៉ូសិននេះនៅមានបន្តទៀតរហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ហើយការចាប់រង្វាន់ស្វែងរកអ្នកឈ្នះនឹងប្រព្រឹត្តឡើងឆាប់ៗនាពេលខាងមុខ! កុំភ្លេចចូលរួមផ្សងសំណាង តាមរយៈការជាវស្រាChivas ពីបណ្តាផ្សារទំនើបនានា មានដូចជា៖ ផ្សារទំនើបឡាក់គី ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបអ៊ីអន និងបណ្តាPub ឬភោជនីយដ្ឋានដែលជាដៃគូស្រាChivas។ រាល់ការជាវស្រាChivas ១២ឆ្នាំ មួយដបនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងមួយសន្លឹក។

ស្រា Chivas ដែលជាអ្នកឧបត្ថម្ភធំមួយរបស់ Manchester United នឹងការរ៉ាប់រងលើការចំណាយផ្សេងៗដល់អ្នកឈ្នះទាំងពីររូប ដូចជាសំបុត្រយន្តហោះ ការស្នាក់នៅ ក៏ដូចជាសំបុត្រចូលរួមទស្សនាការប្រកួតដោយផ្ទាល់ផងដែរ។ ជាពិសេសអតិថិជនមានសំណាងបានជួបផ្ទាល់ជាមួយ កីឡាករល្បីៗរបស់ Man Utd នៅសិង្ហបុរី ដែលជាឱកាសកម្រមានបំផុត។

គួរបញ្ជាក់ថា ក្នុងដំណើរប្រកួតក្រុម Manchester United នៅកីឡដ្ឋានជាតិសិង្ហបុរី ប្រព្រឹត្តឡើងនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ៕

ព័ត៌មានបន្ថែមសូមចូលទៅកាន់ ទំព័រ Chivas Cambodia

អត្ថបទ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម