• 2019-06-11 06:35:12
  • ប្រដាល់

ជី​ ឆៃលី​ ទោះ​ឡើង​ស្វ័យប្រវត្តិ​ ប៉ុន្តែ​នៅ​តែ​វ៉ៃ​មិន​បន្ធូរ​ដៃ​លើ​ សូត្រ​ វាសនា​

  • 2019-06-11 06:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មិន​សូវ​បាន​កម្ពស់​ ជី​ ឆៃលី​ បើ​ទោះ​ជា​ខ្លួន​បាន​ជាប់​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ ដោយ​សារ​តែ​ សូត្រ​ វាសនា​ លើស​ទម្ងន់​យ៉ាង​នេះ​ក្ដី​ តែ​នៅ​បង្ហាញ​ទម្រង់​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​ និង​ជក់ចិត្ត​ដដែល។​

ជី ឆៃលី(ខៀវ)

អ្នក​ប្រដាល់​មក​ពី ​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ២​ ខាង​លើ​នេះ​ ដល់​សង្វៀន​ប្រកួត​ភ្លាម​ គឺ​បើក​ឆាក​ប្រយុទ្ធ​តែ​ម្ដង​ ពោល​ដូច​ទៅ​និង​ការ​តាំង​ចិត្ត​ ឬ​ការ​ត្រៀម​ខ្លួន​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​ដើម្បី​ត្រៀម​បញ្ចេញ​ឲ្យ​អស់​លទ្ធភាព​ឆក់​យក​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត។​

ជី ឆៃលី(ខៀវ)

ឆៃលី​ មាន​កម្ពស់​ទាប​ក្ដី​ តែ​កីឡាករ​រូប​នេះ​ចេញ​កណ្ដាប់​បាន​ល្អ​ និង​ច្រើន​ទៀត​ផង​ ខណៈ​ការ​ទាត់​ជើង​ក្រោម​ធ្ងន់ៗ​ផង​ដែរ។​ ចំណែក​ សូត្រ​ វាសនា​ ដែល​ជា​ដៃគូ​នោះ​វិញ​ ខំ​ប្រឹង​វ៉ៃ​តបត​ និង​ព្យាយាម​បោះ​ជង្គង់​ និង​ចាប់​វ៉ៃ​ជង្គង់​ដែរ​ តែ​មិន​សូវ​បាន​ផល​ទេ​ ព្រោះ​កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​ចេញ​ផ្លែ​លឿន​ជាង។​ រយៈពេល​ ៣ទឹក​ពេញ​ សូត្រ​ វាសនា​ ស្ទើរ​សន្លប់​ម្ដងៗ​ទៅ​ហើយ​ ដោយ​សារ​តែ​កណ្ដាប់​ដៃ​របស់​ ជី​ ឆៃលី។​

ជី ឆៃលី ពេលឈ្នះ សូត្រ វាសនា

ជី​ ឆៃលី​ បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ នៃ​កម្មវិធី​ប្រកួត​ចាញ់​ធ្លាក់​របស់​សង្វៀន​ TV5​ ទម្ងន់​ ៥៤គីឡូក្រាម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ ដោយ​សារ​តែ​ សូត្រ​ វាសនា​ រក្សា​ទម្ងន់​បាន​។​ ជី​ ឆៃលី​ នឹង​ត្រូវ​ប៉ះ​ លី​ តក់​ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ទាប់​ទៀត​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់