• 2019-06-11 04:10:29
  • កីឡា​ផ្សេង​ៗ

ស​ សុខា​ បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​សកល​វិទ្យាល័យ​អាស៊ាន ​លើក​ទី២៤​ មាន​១១​ប្រទេស​ចូលរួម​

  • 2019-06-11 04:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ បាន​បើក​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​កីឡា​សកល​វិទ្យាល័យ​អាស៊ាន​លើក​ទី២៤​ មុន​នេះ​នៅ​សណ្ឋាគារ​ Green Palace​ ដែល​មានប្រទេស​ចូលរួម​រហូត​ដល់​ទៅ​ ១១​។​

ទិដ្ឋភាព​បើក​ពិធីប្រជុំ​មុន​នេះ​

​ឯកឧត្ដម​ ស​ សុខា​ បាន​ឲ្យ​ដឹង​នា​ពិធី​បើក​កម្មវិធី​មុន​នេះ​ថា​ ក្នុង​នាម​តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស​និស្សិត​កម្ពុជា​ មាន​សេចក្ដី​រីករាយ​ខ្លាំង​បំផុត​ ដែល​បាន​ចូលរួម​ជា​គណៈអធិបតី​ និង​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​សកល​វិទ្យាល័យ​អាស៊ាន​លើក​ទី២៤​ (AUSC MEETING)នេះ។​

ទិដ្ឋភាព​បើក​ពិធីប្រជុំ​មុន​នេះ​

​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ផ្នែកកីឡា​ខាង​លើ​នេះ​ បន្ថែម​ទៀត​ថា​ សម្រាប់​កិច្ច​ប្រជុំ​របស់​ AUSC​ លើក​នេះ​គឺ​ប្រជុំ​តាមដាន​ ក៏​ដូច​ជា​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​ ជូន​ក្រុម​ប្រឹក្សា​សកល​វិទ្យាល័យ​ និង​ជា​ការ​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​អាស៊ាន​នេះ​ផង​ដែរ។​

ទិដ្ឋភាព​បើក​ពិធីប្រជុំ​មុន​នេះ​

រំលឹក​ដែរ​ថា​ ពិធី​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សកល​វិទ្យាល័យ​អាស៊ាន​លើក​ទី២៤​នេះ​ ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ Green Palace​ រាជធានី​ភ្នំពេញ​ ដោយ​មាន​ប្រធាន​ក្រុម​ប្រឹក្សា​សកល​វិទ្យាល័យ​អាស៊ាន​មក​ចូលរួម​ និង​គណៈកម្មការ​ប្រតិបត្តិ​ សមាជិក​មក​ពី​១១​ប្រទេស​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់