• 2019-06-11 01:49:27
  • ព័ត៌មាន

Rooney ថា​ Man Utd សព្វថ្ងៃ​នេះ​ចង់​ Messi, Ronaldo មក​ទៀត​ក៏​ពិបាក​សង្គ្រោះ​ដែរ​

  • 2019-06-11 01:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទិញ​កីឡាករ​លំដាប់​ពិភពលោក​ដូចជា​ Lionel Messi, Cristiano Ronaldo, Gareth Bale និង​ Sergio Ramos មិន​អាច​ជួយ​ស្រោចស្រង់​ក្រុម​ Manchester United បាន​ទេ​នៅ​ដំណាក់កាល​នេះ។​ នេះ​បើ​តាម​សម្ដី​អតីត​ប្រធាន​ក្រុម​ Wayne Rooney។

កីឡាករ​សញ្ជាតិ​អង់គ្លេស​ដែល​កំពុង​ប្រកប​អាជីព​នៅ​ DC United នៃ​ក្របខ័ណ្ឌ​កំពូល​អាមេរិក​គ្មាន​កូន​ចិត្ត​ណា​មួយ​សង្ឃឹម​ថា​ក្រុម​លោក​ Ole Gunnar Solskjaer អាច​ប្រជែង​ពាន​ Premier League បាន​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​​ឡើយ។​ Rooney មើល​ឃើញ​ថា​ Ole គួរ​តែ​ប្រើ​រដូវ​កាល​ក្រោយ​ពង្រឹង​ក្រុម​ ជាជាង​ប្រឹង​ដណ្ដើម​ពាន​ទាំង​អន្ទះសា​។​

ដំណាក់កាល​ដំបូង​នេះ​ Ole គួរ​កសាង​ក្រុម​ឲ្យ​រឹងមាំ​។ ការ​យក​កីឡាករ​កំពូល​ ១​ឬ​២​តម្លៃ​១០០​លាន​ផោន​ មិន​អាច​ជួយ​កីឡាករ​ផ្សេង​ទៀត​ឲ្យ​លេង​ល្អ​បាន​ទេ​ United គប្បី​ចំណាយ​ត្រឹម​ ៣០, ៤០​លាន​លើ​កីឡាករ​ក្មេង​ៗ​មាន​ទេព​កោសល្យ​ដើម្បី​នាំ​លេង​ក្នុង​ក្រុម​ល្អ​ជាង។​ Rooney និយាយ​ដូច្នេះ៕ ​

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់