• 2019-06-10 11:15:14
  • បាល់ទាត់

De Ligt៖ Ronaldo សួរ​ខ្ញុំ​ថា​ ចង់​ទៅ​លេង​នៅ Juventus ឬ អត់

  • 2019-06-10 11:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដំបូង​បង្អស់​នៃ​ព្រឹត្តិការណ៍ UEFA Nations League ខ្សែ​ការពារ​ហុល្លង់​កីឡាករ​ Matthijs De Ligt បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ព័រទុយហ្គាល់ NOS ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ឈ្លេច​សួរ​រូប​គេ​ថា​ ចង់​ទៅ​លេង​នៅ​ Juventus ឬ យ៉ាង​ណា។

ដោយ​ឃើញ​កីឡាករ​ទាំង​ពីរ​និយាយ​គ្នា​អស់​មួយ​សន្ទុះ ទើប​អ្នក​សារព័ត៌មាន​មួយ​រូប​សួរ​ De Ligt ថា Ronaldo មាន​សួរ​ថា​ តើ​រូប​គេ​ចង់​លេង​នៅ Juventus ឬ អត់ ពេល​នោះ​កីឡាករ​ហុល្លង់​រូប​នេះ​បាន​ឆ្លើយ​ថា​៖ " ប្រាកដ​ណាស់! ខ្ញុំ​មិន​យល់​ពី​គេ​សោះ​។ ខ្ញុំ​ក៏​ភ្ញាក់ផ្អើល​ដែរ ហើយ​ខ្ញុំ​ក៏​សើច​ ហើយ​មិន​និយាយ​អ្វី​ទាំង​អស់ " ។

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ ក្នុង​លទ្ធផល ១-០ ហើយ​លើក​ពាន UEFA Nations League ជា​លើក​ដំបូង​បង្អស់។

កីឡាករ​ក្លឹប​ Ajax រូប​នេះ​ កំពុង​តែ​ត្រូវ​បាន​ក្លឹប​ធំ​ៗ​មួយ​ចំនួន​ចាប់​អារម្មណ៍​ពី​ទម្រង់​លេង​របស់​រូប​គេ​ក្នុង​រដូវ​កាល ២០១៨/១៩ ក្រោយ​ពី​បង្ហាញ​បាន​យ៉ាង​ល្អ​ទាំង​ក្នុង​ក្លឹប​អាជីព និង​ក្នុង​ក្រុម​ជម្រើស​ជាតិ ដោយ​បាន​ជួយ​ Ajax ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ UEFA Champions League និង​ជួយ​ហុល្លង់​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Nations League ជា​ដើម៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់