• 2019-06-10 04:44:18
  • កីឡា​ផ្សេង​ៗ

ប្រធាន​ក្រុម​សីដក់​កម្ពុជា​ ប្ដេជ្ញា​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​មុខមាត់​ប្រទេស​ជាតិ​

  • 2019-06-10 04:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ

តំណាង​ប្រធាន​ក្រុម​សីដក់​កម្ពុជា​ ប្ដេជ្ញា​នឹង​ដឹកនាំ​កូន​ក្រុម​ប្រកួត​ឲ្យ​បាន​ល្អ​ នឹង​ខំប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ចិន​លើក​នេះ ​ដើម្បី​មុខមាត់​ប្រទេស​ជាតិ។​

ទិដ្ឋភាពថ្ងៃជួបជុំមុនចេញដំណើរ

កីឡាករ​ ហេង​ រ៉ាវុត​ តំណាង​ក្រុម​សីដក់​ទាំង​៥រូប​ដែល​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ចិន​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ជា​ការ​តបស្នង​ទៅ​ដល់​ក្រសួង​ សហព័ន្ធ​ និង​អ្នក​ឧបត្ថម្ភ​ជា​ថវិកា​សម្រាប់​ប្រើប្រាស់​នានា​ក្នុង​ការ​ប្រកួត​លើក​នេះ​ ពួកគេ​សន្យា​ថា​ នឹង​ខំប្រឹង​ប្រែង​ក្នុង​ការ​ប្រកួត​ដើម្បី​ដណ្ដើម​ជ័យជម្នះ​ជូន​កម្ពុជា។​ ក្រៅ​ពី​នេះ​ នឹង​ជួយ​គ្នា​សហការ​គ្នា​ឲ្យ​បាន​ល្អ​បំផុត​ ហើយ​ក៏​មិន​ភ្លេច​បង្ហាញ​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ ភាព​ទន់ភ្លន់​ សេចក្ដី​ថ្លៃថ្នូរ​ជា​ជាតិ​ខ្មែរ​ ជា​អ្នក​កីឡា​ ដល់​អន្តរជាតិ​បាន​ស្គាល់​ផង​ដែរ។​

ទិដ្ឋភាពថ្ងៃជួបជុំមុនចេញដំណើរ

ចំណែក​ប្រធាន​សហព័ន្ធ​សីដក់​កម្ពុជា​ ឯកឧត្ដម​ មាស​ សារិន​ បាន​ផ្ដែផ្ដាំ​ដែរ​ថា​ កីឡាករ​ទាំង​៥រូប​នេះ​ ត្រូវ​ខំប្រឹង​ប្រែង​ប្រកួត​ ត្រូវ​ចេះ​ថែ​រក្សា​សុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ មិន​ត្រូវ​លេង​ទូរស័ព្ទ​ ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​សុខភាព​ មិន​អាច​ប្រកួត​បាន​ពេញលេញ​ល្អ។​ ការ​ប្រកួត​នេះ​គឺ​តំណាង​មុខ​មាត់​ប្រទេស​ជាតិ​ ក្រៅ​ពី​នេះ​មាន​ការ​ចូល​ជ្រោមជ្រែង​ច្រើន​ពី​សំណាក់​សប្បុរស​ជន​មួយ​ចំនួន​ផង​ដែរ​ ដូច្នេះ​កុំ​ធ្វើ​ឲ្យ​ពួកគាត់​ខក​បំណង។​

ទិដ្ឋភាពជួបជុំមុនចេញដំណើរ

រំលឹក​ដែរ​ថា​ កីឡាករ​សីដក់​កម្ពុជា​ចំនួន​៥រូប​ ប្រតិភូ​២រូប​ និង​គ្រូ​១រូប​ បាន​ទៅ​ដល់​ប្រទេស​ចិន​ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​ ដើម្បី​ចូលរួម​ប្រកួត​កីឡា​សីដក់​ជ្រើសរើស​ជើង​ឯក​អាស៊ី​ ធ្វើ​ឡើង​នៅ​ប្រទេស​ចិន។​ ថ្ងៃ​នេះ​ផង​ដែរ​ កីឡាករ​កម្ពុជា​៣រូប​នឹង​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ ៣​ ទល់​ ៣​ ល្ងាច​នេះហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់