• 2019-06-10 02:54:31
  • បាល់ទាត់

នេះ​ហើយ​​កីឡាករ​វ័យ​ក្មេង​និង​​ឆ្នើម​បំផុត​ក្នុង​ព្រឹត្តិការណ៍​ពាន Nations League

  • 2019-06-10 02:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​របស់​ Manchester City កីឡាករ Bernardo Silva ​បាន​គ្រង​ពាន​ កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Nations League បន្ទាប់​ពី​ជួយ​ព័រទុយហ្គាល់​ឈ្នះ​ពាន​កាល​ពី​យប់​មិញ។

ខ្សែ​បម្រើ​កំពុង​តែ​ឡើង​ជើង​ខ្លាំង​រូប​នេះ​បាន​នាំ​​ក្រុម​ម្ចាស់​ជើងឯក Euro 2016 ឈ្នះ​ពាន​​ក្នុង​ផ្ទះ​ខ្លួន​ឯង​ប្រទេស​ព័រទុយហ្គាល់ ដោយ​គេ​បាន​ជួយ​​បញ្ជូន​ឲ្យ​កីឡាករ Goncalo Guedes ទាត់​ចូល ដែល​ជា​គ្រាប់​តែ​មួយ​គត់​ក្នុង​ការ​ប្រកួត។ Silva កំពុង​តែ​លេច​ធ្លោ​ខ្លាំង​នៅ​ក្រុម Man City បញ្ចប់​រដូវ​កាល​គេ​បាន​ជាប់​ឈ្មោះ​​កីឡាករ​​ល្អ​១១​នាក់​ប្រចាំ​ឆ្នាំ​​របស់ PFA។

ចំណែក​កីឡាករ​នាំ​លេង​របស់ Ajax គឺ Frenkie de Jong  បាន​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​នេះ​​ ដោយ​គេ​បាន​ជួយ​ហូឡង់​បាន​លេខ​២។ De Jong ជា​កីឡាករ​កំពុង​រះ​ ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១៩ Barcelona បាន​ប្រកាស​ថា​កីឡាករ​វ័យ​២២​ឆ្នាំ​​នឹង​ចូលរួម​ជាមួយ​ពួក​គេ​នៅ​រដូវ​កាល​ថ្មី៕ ​​

Frenkie de Jong ខាង​ស្ដាំ

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី