• 2019-06-10 01:22:04
  • ព័ត៌មាន

Ronaldo លើក​​ពាន​ធំ​ទី​ពីរ​ជាមួយ​ជម្រើស​ជាតិ​ ក្រោយ​ព័រទុយហ្គាល់​ឈ្នះ​ហូឡង់​

  • 2019-06-10 01:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​លើក​ពាន​ធំ​ទី​ពីរ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ ក្រោយ​យក​ឈ្នះ​ហូឡង់​ដើម្បី​គ្រង​ជើង​ឯក​ Nations League។​

ក្រុម​របស់​លោក​ Fernando Santos គឺ​ជា​ជើង​​ឯក​ទ្វីប​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៦​ ហើយ​យប់​មិញ​ពួក​គេ​បាន​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​ថ្មី​មួយ​ទៀត​​ទើប​បង្កើត​ក្រោយ​យក​ឈ្នះ​ក្រុម​ពណ៌​ទឹក​ក្រូច​ហូឡង់​ ដោយ​លទ្ធផល​ ១-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​​ព័រទុយហ្គាល់​ផ្ទាល់​ជា​ម្ចាស់​ផ្ទះ​។​​

ជ័យ​ជម្នះ​របស់​ព័រទុយហ្គាល់​​ដែល​មាន​ Cristiano Ronaldo ជា​ប្រធាន​ក្រុម​បាន​មក​ពី​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​បម្រើ​ Goncalo Guedes មក​ពី​ក្រុម​ Valencia៕

អត្ថបទ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម