• 2019-06-09 05:47:58
  • ប្រដាល់

ឈោកឆៃ ​របស់​ថៃ​ យក​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​១រូប​ទៀត​ហើយ​ម្សិលមិញ​នេះ​

  • 2019-06-09 05:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ថៃ​ ឈោកឆៃ​ យក​ឈ្នះ​កីឡាករ​កម្ពុជា​១រូប​ទៀត​ហើយ​ គឺ​ ឈាន​ ហុង​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​ TV5​ នា​យប់​មិញ​នេះ។​

ឈោកឆៃ(ក្រហម)

កីឡាករ​ស្បៃ​វែង​របស់​ថៃ​ ខាង​លើ​នេះ​ នៅ​តែ​បង្ហាញ​ទម្រង់​ចាប់​វ៉ៃ​ជង្គង់​បាន​ល្អ​ដដែល​ ខណៈ​ជើង​ខ្លាំង​របស់​កម្ពុជា​ ឈាន​ ហុង​ ខំប្រឹង​ទប់ទល់​ដែល​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​ ឈោកឆៃ​ បាន​នោះ​ឡើយ​ពេញ​៥ទឹក​នៅ​ TV5។​

នៅ​ក្នុង​ទឹក​ទី១​ ឈោកឆៃ​ ហាក់​បណ្ដោយ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​ ឈាន​ ហុង​ បញ្ចេញ​ស្នៀត​គ្រប់យ៉ាង​ ខណៈ​រូប​គេ​បាន​ត្រឹម​ទប់ៗ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ឈាន​ដល់​ទឹក​ទី២​ទៅ​ ឈាន​ ហុង​ របស់​កម្ពុជា​ព្យាយាម​ ចេញ​ស្នៀត​ជា​ហូរហែ​ ព្រម​ទាំង​ចង់​តទល់​ជង្គង់​ថែម​ទៀត​ផង​តែ​មិន​សូវ​បាន​ផល​នោះ​ឡើយ។​

ឈោកឆៃ(ក្រហម)

អ្នក​ប្រដាល់​របស់​កម្ពុជា​ខាង​លើ​នេះ​ ត្រូវ​បែក​ចិញ្ចើម​ឆ្វេង​នៅ​ក្នុង​ទឹក​ទី៣​ ស្រប​ពេល​ការ​ប្រកួត​សន្ធាប់​កាន់តែ​ខ្លាំង​ យ៉ាង​ណា​មិញ​គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​ពោធិ៍សាត់​របស់​កម្ពុជា​រូប​នេះ​ថមថយ​កម្លាំង​ និង​ចាញ់​ជង្គង់​ ឈោកឆៃ​ ជា​លទ្ធផល​គឺ​ចាញ់​ដោយ​ពិន្ទុ។​

ឈោកឆៃ ពេលឈ្នះ ឈាន ហុង

រំលឹក​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​ TV5​ អម​និង​គូ​ជម្រុះ​ដណ្ដើម​ពាន​រង្វាន់​ទម្ងន់​ ៥៤គីឡូក្រាម​ ម្សិលមិញ​នេះ​ គឺ​ ឈាន​ ហុង​ ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​ ឈោកឆៃ​ ខណៈ​ លី​ តក់​ ដឹកដៃ​ ជី​ ឆៃលី​ ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់