• 2019-06-09 05:05:00
  • បាល់ទាត់

Mourinho អាច​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Newcastle បើ​ក្លឹប​នេះ​មាន​ម្ចាស់​ថ្មី​ជាមហា​សេដ្ឋី​អារ៉ាប់​ឆាប់ៗ​មែន​

  • 2019-06-09 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​ពិភាក្សា​ជាមួយ​ម្ចាស់​ថ្មី​ដ៏​មាន​សក្តានុពល​របស់​ក្លឹប Newcastle ប្រសិន​បើ​មហាសេដ្ឋី​ពាន់​លាន​ Sheikh Khaled bin Zayed Al Nehayan ទិញ​យក​ក្លឹប​រហស្សនាម​សារិកា​ព្រៃ​មែន។ នេះ​បើ​តាម Mirror។

តំណាង​ឱ្យ Sheikh Khaled ដែល​ជា​បងប្អូន​ជីដូនមួយ​មហាសេដ្ឋី​ Mansour bin Zayed Al Nahyan ​(ម្ចាស់​ក្លឹប​ Manchester City) ពិត​ជា​បាន​ព្រមព្រៀង​ទិញ​ក្លឹប​នៅ​ក្របខ័ណ្ឌ Premier League ក្នុង​តម្លៃ ៣៥០ លាន​ផោន (៤៤៥ លាន​ដុល្លារ) ពី​ម្ចាស់​បច្ចុប្បន្ន​លោក Mike Ashley មែន ​បើ​ទោះ​ជា​ការវិវត្តន៍​ស្ដីពី​ការ​​ទិញ​លក់​ផ្លូវការ​មិន​ទាន់​ប្រកាស​យ៉ាងណាក្តី។

Sheikh Khaled គឺជា​បងប្អូន​ជីដូនមួយ​មហាសេដ្ឋី​ Mansour bin Zayed Al Nahyan ​ម្ចាស់​ក្លឹប​ Manchester City

ប្រភព​ខាង​លើ​បន្ត​ថា​បើ Sheikh Khaled នឹង​ក្លាយ​ទៅ​ជា​ម្ចាស់​ថ្មី​របស់ Newcastle មែន​នោះ អនាគត​របស់ Rafa Benitez ហាក់​ស្ថិត​ក្នុង​ភាព​សង្ស័យ។ គ្រូ​បង្វឹក​ថ្មី ជាមួយ​ម្ចាស់​ថ្មី ដែល​ពួកគេ​អាច​នឹង​យក​មក​​ទំនង​ជា អតីត​គ្រូ​បង្វឹក Chelsea, Manchester United និង Real Madrid គឺ​លោក Mourinho។

Mourinhoធ្លាប់​ដឹកនាំ Porto និង Inter Milan ឈ្នះ​ពាន Champions League ។ ក្រៅ​ពី​នោះ ឈ្នះ​ពាន​រង្វាន់​នៅ​ព័រទុយហ្គាល់ (២ដង) អង់គ្លេស (៣​ដង) អ៊ីតាលី (២ដង) និង អេស្ប៉ាញ ហើយ​បាន​ប្រមូល​ពាន​ក្នុង​ស្រុក​នៅ​ក្របខ័ណ្ឌ​លីគ​៤​ផ្សេង​គ្នា និង ឈ្នះ​ពាន Europa League និង​ UEFA Cup (អតីត​ពាន​ និង Europa League)។

ប៉ុន្តែ​ចាប់តាំង​ពី​ Man Utd បញ្ឈប់​ការងារ​​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨​មក គ្រូ​បង្វឹក​វ័យ​៥៦​ឆ្នាំ​នៅ​មិន​ទាន់​មាន​ការងារ​ធ្វើ​នៅ​ឡើយ​ហើយ​ Mourinho គឺ​ជា​បេក្ខភាព​ស័ក្ដិសម​បំផុត​សម្រាប់ Sheikh Khaled ដែល​ចង់​ឲ្យ Newcastle ក្លាយ​ទៅ​ជា Man City ទី​២៕

អាន៖ ឥទ្ធិពល​ពី​ក្រោយ Man City ហ៊ាន​​ជះ​លុយ​សន្ធឹក​សន្ធាប់​​ទិញ​កីឡាករ ​ក្លាយ​ជា​​ក្រុម​ខ្លាំង​បំផុត​មួយ

អាន៖ ក្លឹប​ណា​ខ្លះ​ជុំវិញ​ពិភពលោក​ ដែល​គ្រប់គ្រង​ដោយ Manchester City?

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់