• 2019-06-09 06:35:27
  • ប្រដាល់

ឡៅ ចិត្រា​ ផ្ដួល​ថៃ​ ឲ្យ​សន្លប់​មុន​នេះ​យក​ខ្សែក្រវាត់​ប្រាក់​នៅ​ PNN​

  • 2019-06-09 06:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​របស់​កម្ពុជា​ ឡៅ ចិត្រា​ ធ្វើ​បាន​ល្អ​ដោយ​ផ្ដួល​កីឡាករ​ថៃ​ កងស្យាម​ ឲ្យ​សន្លប់​មិន​អាច​បន្ត​ដំណើរ​ឲ្យ​ចប់​៥ទឹក​នោះ​ឡើយ​ នា​ជំនួប​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់​របស់​សង្វៀន​ PNN​ ទម្ងន់​៦០​គីឡូក្រាម​មុន​នេះ។​

កីឡាករ ឡៅ​ ចិត្រា​

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម ២០១៧ ​របស់​កម្ពុជា​ខាង​លើ​នេះ​ ហាក់​មាន​ទំនុក​ចិត្ត​ខ្លាំង​ ថា​នឹង​យក​ឈ្នះ​នា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ។​ ចិត្រា​ បាន​ប្រើ​ស្នៀត​ធ្ងន់ៗ​របស់​គេ​ ដូច​ជា​ទាត់​លើ ទាត់ក្រោម និងកណ្ដាប់​ដៃ​ជាច្រើននៅក្នុងទឹកទី១ ដែល​សុទ្ធ​តែ​ជា​ជំនាញ​របស់​អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ខាង​លើ​នេះ វ៉ៃស្ទើរដៃគូដកដង្ហើមមិនចង់ទាន់។​ ដោយ​សារ​តែ​ត្រូវ​និង​១ដៃឆ្វេង​ប្អូន​ប្រុស​ ឡៅ​ ចន្រ្ទា​ នៅដើមទឹកទី២ ធ្វើ​ឲ្យកីឡាករ កងស្យាម​ ក៏​ចាញ់​ត្រឹម​ទឹក​នេះ​តែ​ម្ដង​ បាត់បង់​ឱកាស​ឈ្នះ​ខ្សែក្រវាត់​ប្រាក់​​។​

កីឡាករកម្ពុជាទាំង៨រូប

រំលឹក​ដែរ​ថា​ កីឡាករ​ ឡៅ​ ចិត្រា​ បាន​ផ្ដួល​កីឡាករ​ថៃ​ កងស្យាម​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២មុន​នេះ ​ក្នុង​កម្មវិធី​ដំណើរ​ឆ្ពោះ​ទៅ​ការ​ដណ្ដើម​ខ្សែក្រវាត់​មាស​របស់​សង្វៀន​ PNN​ ដែល​មាន​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ។​ ចិត្រា​ ជា​បេក្ខភាព​ដំបូង​គេ​ដែល​បាន​ឈ្នះ​ខ្សែក្រវាត់​ប្រាក់​ នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ ទម្ងន់​ ៦០​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់