- 2019-06-08 06:00:00
- បាល់ទាត់
គ្រូអាជីពមកពី Spurs ពិតជាខំប្រឹងបង្រៀនបាល់ទាត់ដល់សិក្ខាកាមខ្មែរ ដោយអស់ពីចិត្តមែន
- 2019-06-08 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូអាជីពមកពី Spurs ពិតជាខំប្រឹងបង្រៀនបាល់ទាត់ដល់សិក្ខាកាមខ្មែរ ដោយអស់ពីចិត្តមែន
ចន្លោះមិនឃើញ
ឈានដល់វគ្គសិក្សាលើកទី២ ដែល AIA សហការជាមួយក្រុមលំដាប់កំពូលរបស់អង់គ្លេស Spurs នាំយកគ្រូជំនាញមកបង្ហាត់បង្រៀន ក៏ដូចជាចែករំលែកបទពិសោធបន្ថែមដល់ក្រុមគ្រូបង្វឹក រួមនិងកីឡាករនៅក្នុងលីគកំពូលកម្ពុជា ជាថ្មីទៀតនេះរឹតតែស៊ីជម្រៅ ខណៈគ្រូឧបទេសទាំងនោះបង្រៀនដោយអស់ពីចិត្តតែម្ដង។
លោក Anton Blackwood ប្រាប់ឲ្យដឹងថា វគ្គសិក្សាលើកទី២នេះ គឺផ្ដោតទៅលើការចុះបង្រៀនដល់សហគមន៍ដូចមុនដដែល ប៉ុន្តែបូកបន្ថែមនូវការអនុវត្តផ្ទាល់លើទីលាន រៀបចំផែនការច្បាស់លាស់ពីមួយដំណាក់កាលទៅមួយដំណាក់កាលនៅពេលបង្ហាត់។
អ្នកជំនាញរបស់ Spurs ខាងលើនេះបន្ថែមទៀតថា វគ្គនេះសិក្ខាកាមយល់ច្បាស់ ហេតុអ្វីបានជាត្រូវបង្កើតកម្មវិធីនៅតាមសហគមន៍ បង្កើតឡើងដោយរបៀបណា ដើម្បីដំណើរការផែនការនេះបានត្រូវរកជំនួយឧបត្ថម្ភ ជំនួយសហការគម្រោងដោយដូចម្ដេច។ ក្រៅពីនេះទៀតនោះ ផ្ដោតលើបច្ចេកទេសបង្រៀនធ្វើដូចម្ដេច ឲ្យអ្នកចូលរួមមានចិត្តចង់ចូលរួមជាថ្មីទៀត មានអារម្មណ៍សប្បាយ អ្នកចូលរួមមានចិត្តបង្កើតក្ដីសុបិនរបស់ខ្លួនជាមួយកម្មវិធីនេះ។ ទន្ទឹមនិងនេះផងដែរ សិក្ខាកាមយល់ដឹងពីរៀបដោះស្រាយបង្ហាញផ្សេងៗជាក់ស្ដែងនៅលើទីលានអនុវត្តផ្ទាល់ ដែលទាំងនេះសុទ្ធតែជាបទពិសោធល្អៗរបស់ក្រុម Spurs ធ្លាប់ឆ្លងកាត់ពីមុនមក។
ចំណែកលោកស្រី Pauline Teoh តំណាង AIA Cambodia បានលើកឡើងដែរថា ពួកលោកស្រីមានចិត្តសប្បាយរីករាយជាខ្លាំង ដែលបានសហការជាមួយដៃគូផ្សេងៗបង្កើតឲ្យមានកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្វឹក កីឡាករមកពីក្លឹបកំពូលរបស់កម្ពុជានេះឡើង។ សកម្មភាពនេះវាស្របទៅនិងគោលដៅរបស់ AIA ដែលជួយសហគមន៍ឲ្យរស់នៅមានសុខភាពល្អ និងជីវិតកាន់តែពេញលេញ។ សង្ឃឹមថា កម្មវិធីខាងលើនេះនឹងផ្ដល់ភាពវិជ្ជមានយ៉ាងខ្លាំងទៅលើការហ្វឹកហាត់បាល់ទាត់ថ្នាក់មូលដ្ឋាននៅកម្ពុជា ព្រមទាំងអាចទាក់ទាញការចូលរួមពីកុមារតូចៗឲ្យកាន់តែច្រើន ទទួលបានប្រយោជន៍ពីកីឡាផងដែរ។
រំលឹកដែរថា កម្មវិធីបណ្ដុះបណ្ដាល«គ្រូបង្វឹក ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់សម្រាប់សហគមន៍» ក្រោមការសហការរវាង AIA និង CNC រួមទាំងបណ្ដាលក្លឹបកំពូលនានានៅកម្ពុជា បានបង្កើតកម្មវិធីពិសេសនេះឡើង ដោយមានគ្រូឧបទេសមកពីក្រុម Spurs។ នេះជាលើកទី២ នៃវគ្គបណ្ដុះបណ្ដាលខាងលើនេះ ហើយនៅសល់២វគ្គបន្តទៀតអំឡុង ខែកញ្ញា និងខែធ្នូ ២០១៩ ដែល AIA រៀបចំឡើង៕