• 2019-06-07 13:38:51
  • បាល់ទាត់

ប្រធាន​ក្លឹប​ Atletico បង្ហើប​ថា​ អត់​មាន​អ្នក​មក​ពី​ Barca ទាក់ទង​រឿង​ Griezmann ទេ

  • 2019-06-07 13:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Enrique Cerezo ប្រធាន​ក្លឹប​ Atletico Madrid បាន​សារភាព​ថា​ លោក​មិន​ដឹង​ច្បាស់​ពី​កន្លែង​បន្ទាប់​របស់​ខ្សែ​ប្រយុទ្ធ​បារាំង​ Antoine Griezmann ទេ ខណៈ​លោក​មិន​ទាន់​ទទួល​បាន​ការ​ទាក់ទង​ពី​ខាង​ក្លឹប​ Barcelona ឡើយ។

លោក​បាន​និយាយ​ថា​៖ " ខ្ញុំ​មិន​ដឹង​ថា​ Griezmann នឹង​ទៅ​ទីណា​ទេ គេ​មិន​និយាយ​រឿង​ហ្នឹង​ផង​។ ខ្ញុំ​មិន​គិត​ថា​មាន​នរណា​ដឹង​ទេ " ។

នៅ​ពេល​សួរ​ថា​ មាន​សំណើ​ពី Barcelona ឬ​អត់ លោក​បាន​ឆ្លើយ​ថា​៖ " មិន​មាន​អ្នក​មក​ពី Barcelona មក​ទាក់ទង​ខ្ញុំ​ទេ " ។

កាល​ពី​ពេល​កន្លង​ទៅ Griezmann បាន​ប្រកាស​ថា​ ខ្លួន​នឹង​ចាកចេញ​ពី​ក្លឹប​ Atletico Madrid ក្រោយ​រដូវ​កាល ២០១៨/១៩ ប៉ុន្តែ​មក​ទល់​ពេល​នេះ គេ​មិន​ដឹង​ថា​ Griezmann នឹង​ត្រូវ​ទៅ​ក្លឹប​ណា​ទេ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់