• 2019-06-07 13:41:35
  • កីឡា​ផ្សេង​ៗ

កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ទាំង​៤

  • 2019-06-07 13:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​លើក​ទី១​ នៅ​តំបន់​ឆ្នេរ​សមុទ្រ​ទាំង​៤​ ដែល​មាន​កីឡាករ​កម្រិត​ភាព​ពិភពលោក​មក​ពី​១៩​ប្រទេស​ធ្វើ​ការ​ប្រកួត​ប្រជែង​នា​ខែ​មករា​ ២០២០​ នៅ​ពេល​ខាង​មុខ​នេះ។​

រូបភាពសន្និសីទសារព័ត៌មានថ្ងៃមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​ នៃ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី១​ហើយ​ដែល​កម្ពុជា​រៀបចំ​ការ​ប្រណាំង​កង់​លក្ខណៈ​ពិភពលោក​ ឬ​ហៅ​ថា​កីឡា​ប្រកួតប្រជែង​កម្រិត​ខ្ពស់​ ដែល​ប្រើ​បច្ចេកទេស​ខ្ពស់​ បច្ចេកទេស​ខ្លាំង។​

រូបភាពប្រកួតកន្លងទៅ

ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​មាន​ផល​ចំណេញ​ច្រើន។​ កាល​ណា​ប្រទេស​មួយ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​បាន​ច្រើន​ មិន​ថា​កម្មវិធី​តូច​ ឬ​ធំ​នោះ​ទេ​ គឺ​បាន​ជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​ ផ្សព្វផ្សាយ​ប្រទេស​របស់​ខ្លួន​ដល់​ពិភពលោក​បាន​ដឹង​ បាន​ស្គាល់​ផង​ដែរ។​ ឥលូវ​នេះ​គេ​យក​កីឡា​គឺជា​ធ្នាក់​ទាក់ទាញ​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​តាម​រយៈ​អ្នក​ចូលរួម​ តាម​រយៈ​ស្រឡាញ់​ចូល​ចិត្ត​កីឡា។​

រូបភាពប្រកួតកន្លងទៅ

ក្រៅ​តែ​ទទួល​បាន​ផលប្រយោជន៍​ដូច​រៀបរាប់​ខាង​លើ​ហើយ ​ព្រឹត្តិការណ៍​មួយ​នេះ​ក៏​បាន​ជួយ​ដល់​កីឡាករ​ កីឡា​ការិនី​ជំនាញ​របស់​សហព័ន្ធ​កង់​កម្ពុជា​ផង​ដែរ​ ក្នុង​ការ​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ដកស្រង់​បទ​ពិសោធ​ជា​មួយ​អ្នកកីឡា​អាជីព​ សុទ្ធតែ​កម្រិត​ពិភពលោក​នៅពេល​នោះ​។​ ដូច្នេះ​ហើយ​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក្រសួង​ទេសចរណ៍​ សហព័ន្ធ​កង់​ពិភពលោក​ រួម​និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​រៀបចំ​កម្មវិធី​ឲ្យ​ដំណើរ​ការ​បាន​ល្អ។​

រូបភាពសន្និសីទសារព័ត៌មានថ្ងៃមិញ

​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​លើក​ទី១​ ដែល​កម្ពុជា​គ្រោង​រៀបចំ​នេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នា​ខែ​មករា​ ឆ្នាំ​២០២០​ នៅ​ពេល​ខាង​មុខ។​ ទីតាំង​ដែល​នឹង​ត្រូវ​ប្រណាំង​នោះ​ គឺ​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤​របស់​កម្ពុជា​ រួម​មាន​ខេត្ត​កោះកុង ​ព្រះសីហនុ​ កែប​ និង​កំពត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់