- 2019-06-07 01:53:34
- បាល់ទាត់
ហូឡង់ យកឈ្នះអង់គ្លេសនៅម៉ោងបន្ថែម ឡើងទៅជួបព័រទុយហ្គាល់វគ្គផ្ដាច់ព្រ័ត្រ Nations League
- 2019-06-07 01:53:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហូឡង់ យកឈ្នះអង់គ្លេសនៅម៉ោងបន្ថែម ឡើងទៅជួបព័រទុយហ្គាល់វគ្គផ្ដាច់ព្រ័ត្រ Nations League
ចន្លោះមិនឃើញ
ទីបំផុតគេបានរកឃើញក្រុមដែលឡើងទៅជួបព័រទុយហ្គាល់នៅវគ្គផ្ដាច់ព្រ័ត្រ Nations League ហើយគឺ ក្រុមជម្រើសជាតិហូឡង់ បន្ទាប់ពីពួកគេបានយកឈ្នះអង់គ្លេសទាំងលំបាកលទ្ធផល ៣-១។
ការប្រកួតដែលរៀបចំនៅកីឡដ្ឋាន Estádio D. Afonso Henriques នាប្រទេសព័រទុហ្គាល់ តោកំណាចអង់គ្លេសបាននាំមុខមុនដោយការទាត់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Marcus Rashford នាទី៣២។ ភាពជក់ចិត្តបានអូសបន្លាយដល់នាទី៧៣ទើបហូឡង់តាមស្មើបានវិញសម្រេចទីដោយកីឡាករ Matthijs de Light។
លទ្ធផល ១-១ បានបញ្ចប់ដល់៩០នាទី ដោយមិនទាន់រកឃើញអ្នកឈ្នះដូច្នេះត្រូវថែមម៉ោង១៥នាទីពីរដង។ ក្នុងម៉ោងបន្ថែមនេះហូឡង់ជាក្រុមមានសំណាងជាងគឺរកបាន២គ្រាប់បន្ថែម គ្រាប់ដំបូងជាការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារអង់គ្លេស Kyle Walker និងគ្រាប់ទីពីរជាការទម្លុះសំណាញ់របស់កីឡាករ Quincy Promes។
តាមរយៈលទផល ហូឡង់ត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយព័រទុយហ្គាល់នៅថ្ងៃទី ៩ ខែ មិថុនា ខណៈអង់គ្លេសត្រូវដណ្ដើមយកលេខ៣ជាមួយស្វីសនៅថ្ងៃជាមួយគ្នា៕