• 2019-06-06 04:16:51
  • បាល់ទាត់

ក្ដៅ​ៗ ​ធ្លាយ​វីដេអូ​លើ​គ្រែ​ Neymar ​ឈ្លោះ​ជាមួយ​នារី​ប្ដឹង​ថា​រំលោភ​នោះ​ហើយ​

  • 2019-06-06 04:16:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​រឿង​ប្ដឹង​ផ្ដល់​គ្នា​យ៉ាង​កក្រើក​មក ​ពេល​នេះ​ក៏​ស្រាប់​តែ​បែក​ធ្លាយ​វីដេអូ​លើ​គ្រែ​និង​ឈ្លោះ​គ្នា​បែក​ផ្សេង​នោះ​ហើយ។

​តារា​ម៉ូដែល​ប្រេស៊ីល​ឈ្មោះ Najila Trindade ​បាន​ប្ដឹង Neymar ​ពី​បទ​ហិង្សា ​និង​រំលោភ​លើ​ខ្លួន ​កាល​ពី​ខែ​មុន​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​នៅ​ទីក្រុង​បារីស ប្រទេស​បារាំង។ ខណៈ​ដែល​សាមី​ខ្លួន Neymar ​វិញ ​ក៏​បាន​ចេញ​វីដេអូ​ឆ្លើយ​តប ​ហើយ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នោះ​ជា​ការ​ធ្វើ​ស៊ី​ខ្លួន ​ចង់​បង្ខូច​កេរ្តិ៍​ឈ្មោះ​រូបគេ​ផង​ដែរ។

ស្រាប់​តែ​ពេល​នេះ ​មាន​បែក​ធ្លាយ​វីដេអូ​រវាង​អ្នក​ទាំង​ពីរ​ហើយ ​ខណៈ​ដែល​គេ​សង្កេត​ឃើញ​និង​ស្ដាប់​សម្ដី​ទាំង​ពីរ​បាន​ខ្លះ។ Neymar ​បាន​ស្រែក​ថា៖ ទេ ទេ ទេ ​កុំ​វៃ​ខ្ញុំ ​កុំ។ ខណៈ​ដែល​នារី​នោះ​វិញ ​តប​ថា​៖ កុំ​អី? ​អ្នក​ចង់​វៃ​ខ្ញុំ​មែន​? ​តើ​អ្នក​មិន​វៃ​ខ្ញុំ​ទេ​មែន​ទេ? ​ខ្ញុំ​នឹង​វៃ​អ្នក ​អ្នក​ដឹង​ហេតុ​អី​ទេ ​ព្រោះ​អ្នក​បាន​វាយ​ធ្វើ​បាប​ខ្ញុំ​កាល​ពី​ម្សិលមិញ​នេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់