• 2019-06-06 02:48:44
  • បាល់ទាត់

ក្រោយ​ចរចា​បែក​ផ្សែង Chelsea និង Real និយាយ​ត្រូវ​គ្នា​ហើយ​រឿង​តម្លៃ​ខ្លួន Hazard

  • 2019-06-06 02:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទេរ Eden Hazard មក​កាន់ Real Madrid កាន់​តែ​កៀក​ខិត​ជិត​មែនទែន​ហើយ បន្ទាប់​ពី​ក្លឹប​ទាំង​ពីរ​​បាន​យល់​ព្រម​ចុងក្រោយ​នូវ​តម្លៃ​ខ្លួន​ដែល​សមរម្យ​មួយ។

Real Madrid បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ Hazard យូរ​មក​ហើយ ស្រប​ពេល​សាមី​ខ្លួន​ក៏​ធ្លាប់​បង្ហើប​ចង់​ចាកចេញ​ពី Chelsea នៅ​រដូវ​ក្ដៅ​នេះ។ យោង​តាម​ Guardian តម្លៃ​ខ្លួន​ដែល​ក្លឹប​ទាំង​ពីរ​ព្រមព្រៀង​គ្នា​គឺ​៨៨,៥​លាន​ផោន។ ប្រភព​ដដែល​បាន​​បន្ថែម​ថា ក្រៅ​ពី​តម្លៃ​ខ្លួន​​យល់​ព្រម​នេះ អាច​មាន​លក្ខខ័ណ្ឌ​​បន្ថែម​ផ្សេង​ៗ​ទៀត។

Hazard សល់​កុងត្រា​រយៈពេល​១​ឆ្នាំ​ទៀត​នៅ Chelsea។ កីឡាករ​វ័យ​២៨​ឆ្នាំ​រក​បាន​ពីរ​គ្រាប់​ជួយ​ឲ្យ Chelsea ឈ្នះ ៤-១​ លើ Arsenal លើក​ពាន Europa League។ ភ្លាម​ៗ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ Hazard បាន​បង្ហាញ​ចេតនា​ចង់​ចាកចេញ​ពី Stamford Bride ទៅ​ចូលរួម​នៅ Real រដូវ​កាល​ក្រោយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់