• 2019-06-05 14:07:48
  • បាល់ទាត់

ផ្លូវការ! James នឹង​ចាកចេញ​ពី​ក្លឹប​ Bayern Munich

  • 2019-06-05 14:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី​កីឡាករ James Rodriguez នឹង​ចាកចេញ​ពី​ក្លឹប​ Bayern Munich ហើយ​មក​កាន់​ក្លឹប​ Real Madrid នេះ​បើ​តាម​ការ​ប្រកាស​ផ្សាយ​របស់​បណ្ដាញ​សង្គម​ក្លឹប​យក្ស​អាល្លឺម៉ង់។

ក្លឹប​ Bundesliga មួយ​នេះ​បាន​បញ្ជាក់​ថា​៖ ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​កូឡុំប៊ី James Rodriguez បាន​ស្នើសុំ​ឲ្យ​អ្នក​គ្រប់គ្រង​ក្លឹប​ មិន​ឲ្យ​ទិញ​រូប​គេ​ពី​ក្លឹប​ Real Madrid ហើយ​ខាង​ក្លឹប​ក៏​ព្រម​តាម​សំណើ​របស់​គេ " ។

បើ​តាម​សារព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា​ James អាច​នឹង​មក​ Real Madrid វិញ ក៏​ប៉ុន្តែ​ គេ​អាច​នឹង​បន្ត​ចាកចេញ​ទៅ​ក្លឹប​ផ្សេង​ទៀត។

James Rodriguez បាន​រួម​រស់​ជាមួយ​ក្លឹប Bayern Munich អស់​រយៈពេល ២​ឆ្នាំ​ ចាប់​តាំង​ពី​ឆ្នាំ២០១៧​មក ក្នុង​កុងត្រា​ខ្ចី​ជើង​ពី​ក្លឹប​ Real Madrid ហើយ​រូប​គេ​លេង​បាន ៦៧​ប្រកួត និង​រក​គ្រាប់​បាល់​បាន ១៥​ ប៉ុន្តែ​ជួប​នឹង​គ្រោះ​របួស​ជា​ញឹកញយ​នៅ​ប្រទេស​អាល្លឺម៉ង់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់