• 2019-06-05 12:53:05
  • បាល់ទាត់

Eriksen បញ្ជាក់​ច្បាស់​ៗ​ថា​ ខ្លួន​ចែក​ផ្លូវ​គ្នា​ជាមួយ Spurs ហើយ

  • 2019-06-05 12:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ដាណឺម៉ាក​កីឡាករ Christian Eriksen បាន​និយាយ​ប្រាប់​សារព័ត៌មាន​ដាណឺម៉ាក​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​ចង់​ស្វែងរក​ការ​ប្រកួត​ប្រជែង​ថ្មី​ជាមួយ​ក្លឹប​ផ្សេង​ទៀត​ នៅ​ក្នុង​រដូវ​ក្ដៅ​នេះ ខណៈ​កុងត្រា​ជាមួយ​ក្លឹប​អង់គ្លេស​ Tottenham Hotspur អស់​សុពលភាព​នៅ​ឆ្នាំ២០២០។

Eriksen បាន​លើកឡើង​ថា​៖ " ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ស្ថិត​នៅ​ទីតាំង​មួយ​នៃ​អាជីព​របស់​ខ្ញុំ​ ដែល​ខ្ញុំ​អាច​ស្វែងរក​អ្វី​ដែល​ថ្មី " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​មាន​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្វី​គ្រប់​យ៉ាង​ ដែល​កើត​ឡើង​ជាមួយ​ក្លឹប​ Tottenham '' ។

យ៉ាងណាមិញ Eriksen មិន​ទាន់​បញ្ជាក់​ពិត​ប្រាកដ​ថា​ ខ្លួន​នឹង​ត្រូវ​ទៅ​ក្លឹប​ណា​ឲ្យ​ប្រាកដ​ទេ​ តែ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ Real Madrid ត្រៀម​ចំណាយ ១៦៥​លាន​ដុល្លារ​ចំពោះ​កីឡាករ​រូប​នេះ។

ខ្សែ​បម្រើ​ដាណឺម៉ាក​វ័យ ២៧​ឆ្នាំ​រូប​នេះ បាន​ចូល​លេង​ឲ្យ​ Tottenham Hotspur កាល​ពី​ឆ្នាំ២០១៣ ដោយ​ផ្ទេរ​ចេញ​ពី Ajax។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​លេង​បាន ២៧៦​ប្រកួត និង​រក​បាន ៦៦​គ្រាប់៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់