• 2019-06-05 02:58:57
  • ប្រដាល់

ម៉ន​ សាម៉េត៖​ មិន​ហ៊ាន​ឈប់​ពី​ប្រដាល់​យូរ​ទេ​ ខ្លាច​ដាច់​បាយ​ប្រពន្ធ​កូន​

  • 2019-06-05 02:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​សង្កាត់​ព្រែកឯង​ ម៉ន​ សាម៉េត​ ឥលូវ​នេះ​កំពុង​ព្យាបាល​ជង្គង់​ដែល​ឈឺចាប់​ ប្រហែល​ជាខែ​ក្រោយ​ទើប​វិល​ចូល​សង្វៀន​ប្រដាល់​គុន​ខ្មែរ​វិញ​បាន​ ប៉ុន្តែ​មិន​ហ៊ាន​ឈប់​យូរ​ទេ​ បើ​ឈប់​យូរ​ពេក​អាច​ដាច់​បាយ​ប្រពន្ធ​កូន។​

កីឡាករ ម៉ន សាម៉េត ប្រកួត WLC

ម៉ន​ សាម៉េត​ បាន​ឲ្យ​ដឹង​ថា​ ស្ដាយ​ការ​ប្រកួត​ណាស់​។ ឥលូវ​មាន​កម្មវិធី​ប្រកួត​ច្រើន​ ប៉ុន្តែ​រូប​គេ​មិន​អាច​ឡើង​វ៉ៃ​បាន​ ព្រោះ​តែ​ជំងឺ​ជង្គង់​វា​នៅ​ឈឺ​នៅ​ឡើយ​។ អ្នកប្រដាល់រូបនេះបញ្ជាក់ថា ​ប្រហែល​១​ខែ​ទៀត​អាច​វិល​ចូល​សង្វៀន​វិញ​បាន​ហើយ​ គិត​ទៅ​ធូរ​ស្រាល​បាន​៨៥%។​ សាម៉េត​ បន្ថែម​ទៀត​ថា​ របួស​ជង្គង់​នេះ​ គឺ​ឈឺ​តាំង​ពី​មុន​ទៅ​មីយ៉ាន់ម៉ា​ ទៅ​ទៀត​ ឥលូវ​នេះ​សម្រុក​ព្យាបាល​ខ្លាំង​ ចាក់​ថ្នាំ​ផង​ លេប​ផង​ និង​ឲ្យ​ឪពុក​ជួយ​ស្ដោះ​ផ្លុំ​ថែម​ទៀត។​

កីឡាករ ម៉ន សាម៉េត ប្រកួត WLC

កីឡាករ​មាឌ​ល្អិត​ខាង​លើ​នេះ​ឲ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​នេះ​​មិន​សូវ​បាន​ទៅ​រក​ត្រី​នោះ​ទេ​ ពោល​ប្រាក់​ចំណូល​ធំ​សម្រាប់​ចិញ្ចឹម​គ្រួសារ​គឺ​បាន​មក​ពី​ការ​ឡើង​សង្វៀន​នេះ​តែ​ម្ដង​ ដូច្នេះ​បន់​ឲ្យ​ឆាប់​ជា​ អាង​បាន​ប្រកួត​វិញ​ មិន​ដូច្នេះ​ទេ​ គ្មាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ឡើយ។​

កីឡាករ ម៉ន សាម៉េត ប្រកួត WLC

រំលឹក​ដែរ​ថា​ កីឡាករ​ ម៉ន​ សាម៉េត​ ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ម្នាក់​នៅ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ។​ រូប​គេ​ធ្លាប់​ឈ្នះ​ពាន​ និង​ខ្សែក្រវាត់​ជា​ច្រើន​គ្រឿង​ផង​ដែរ។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ចាញ់​ពិន្ទុ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ កាល​ពី​ថ្ងៃ​ទី៥​ ខែ​ឧសភា​ ២០១៩​ ហើយ​ក៏​អាក់ខាន​ឡើង​សង្វៀន​គុន​ខ្មែរ​ទាល់តែ​ឥលូវ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់