• 2019-06-05 01:57:32
  • ប្រវត្តិ​​

រំលឹក​ជម្រុះ​ World Cup ឆ្នាំ២០១៥មាន​កីឡាករ​៥​នាក់ប៉ុណ្ណោះជាប់ឈ្មោះជម្រុះឆ្នាំនេះ

  • 2019-06-05 01:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 129

ចន្លោះមិនឃើញ

កម្ពុជា​ត្រូវ​មាន​កាតព្វកិច្ច​ប្រកួត​ជម្រុះ​ជើង​ឯក​ពិភព​លោក​ World Cup 2022 និង​ពាន​រង្វាន់​ Asian Cup 2023 ជុំ​ទី​១​ប្រចាំ​តំបន់​អាស៊ី​​ថ្ងៃ​ទី​​៦​ ខែ​មិថុនា​ ស្អែក​នេះ​ហើយ​ ប៉ុន្តែ​រំលឹក​ទៅ​ព្រឹត្តិការណ៍​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥។

អ្នក​គាំទ្រ​កម្ពុជា

កាល​ពី​ឆ្នាំ​២០១៥​អាច​និយាយ​បាន​ថា ជា​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​សម្រាប់​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​​តាម​រយៈ​​ជោគជ័យ​វគ្គ​ជម្រុះ​ជើង​ឯក​ពិភព​លោក​ World Cup 2018 ជុំ​ទី​១​ ប្រចាំ​តំបន់​អាស៊ី​ កាល​ពី​ឆ្នាំ​២០១៥។ ប្រកួត​ជុំ​ទី​១​នោះ កម្ពុជា​បាន​ឈ្នះ​ម៉ាកាវ​​ទាំង​ពីរ​ជើង​ដោយ​លទ្ធផល​ ៤-១ (ជើង​ទី​១​ នៅ​ស្តាត​ចាស់​ កម្ពុជា​ឈ្នះ​ ៣-០ និង​ជើង​ទី​២​នៅ​ទឹក​ដី​ម៉ាកាវ​ស្មើ​គ្នា​ ១-១)។​

ជម្រើស​១១​នាក់​ដំបូង​ពេល​ឈ្នះ​ម៉ាកាវ ៣-០

គ្រាប់​បាល់​ទាំង​៤​​ដែល​ជ័យជម្នះ​​បង្កើត​ប្រវត្តិ​សាស្ត្រ​នោះ​​គឺ​នៅ​ជើង​ទី​១​ ចាន់ វឌ្ឍនាកា ស៊ុត​បាន​២​គ្រាប់​ និង​ ឃួន ឡាប៊ូរ៉ាវី ស៊ុត​បាន​១​គ្រាប់​នៅ​ស្តាត​ចាស់​ថ្ងៃ​ទី​១២​ ខែ​មីនា ឆ្នាំ​២០១៥។ ពេល​ហើយ​អ្នក​គាំទ្រ​ចាប់​ផ្តើម​ស្រលាញ់​បាល់ទាត់​​ខ្លាំង​គឺ​ចូល​មើល​ពេញ​ស្តាត​ចាស់​តែ​ម្តង​ដែល​តាម​ស្ថិតិ​បង្ហាញ​ថា​ អ្នក​គាំទ្រ​ជិត​១​ម៉ឺន​នាក់។ ៥​ថ្ងៃ​ក្រោយ​មក​ជើង​ទី​២​នៅ​ម៉ាកាវ​ស្មើ​​១-១ ដែល​កីឡាករ​ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ជា​អ្នក​ស៊ុត​ចូល។ កម្ពុជា​បាន​ឡើង​ទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​២​ប្រចាំ​តំបន់​អាស៊ី​ស្ថិត​នៅ​ពូល​ E ដែល​មាន​​​ក្រុម​ខ្លាំង ជប៉ុន ស៊ីរី​ សិង្ហបុរី និង​អាហ្វហ្គានីស្ថាន។

បើ​​និយាយ​ពី​កីឡាករ​ពេល​នោះ​គឺ​២៣​នាក់​មាន​

  • ១- ស៊ុន សុវណ្ណរិទ្ធី​
  • ២- ស៊ើយ វិសាល
  • ៣- សុខ សុវណ្ណ​
  • ៤- ង៉យ ស្រ៊ីន​
  • ៥- វ៉ា សុថន​
  • ៦- ប្រាក់ មុន្នីឧត្តម
  • ៧- ឃួន ឡាប៊ូរ៉ាវី​
  • ៨- សុះ ស៊ូហាណា​​​
  • ៩- ហ៊ួយ ផល្លីន​
  • ១០- ឈិន ឈឿន​
  • ១១- អ៊ុំ សេរីរត្ន​
  • ១២- ស៊ូ យ៉ាទី​
  • ១៣- ធារី ចន្ថាប៊ីន​
  • ១៤- គួច សុកុម្ភៈ
  • ១៥- ចាន់ វឌ្ឍនាកា​
  • ១៦- មួង​ ម៉ារ៉ា​
  • ១៧- សុក ច័ន្ទរស្មី​
  • ១៨- រស់ សំអឿន​
  • ១៩- សាន ធីដេត​
  • ២០- សាយ ពិសិដ្ឋ​
  • ២១- នេន សុធារ័ត្ន​
  • ២២- ប្រាក់​ មុន្នីភិរុណ​
  • ២៣- ប្រាក់ ចាន់រតនា​

រយៈ​ពេល​៤​ឆ្នាំ​ក្រោយ​មក​ ក្នុង​ចំណោម​កីឡាករ​ទាំង​២៣​នាក់​ខាង​លើ​គឺ​មាន​តែ​កីឡាករ​៥​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កោះ​ហៅ​ចូល​រួម​ជម្រើស​ជាតិ​ក្នុង​យុទ្ធនាការណ៍​ជម្រុះ​ជើង​ឯក​ពិភព​លោក​ដដែល។ កីឡាករ​​ទាំង​៥​នាក់​នោះ​គឺ

  • ប្រាក់ មុន្នីឧត្តម​
  • គួច សុកុម្ភៈ​
  • ស៊ើយ វិសាល​
  • ធារី ចន្ថាប៊ីន​ និង
  • ​សុះ ស៊ូហាណា​
ស៊ើយ វិសាល (អាវ​ខៀវ​លេខ​៣)
ប្រាក់ មុន្នីឧត្តម (អាវ​ខៀវ លេខ​៧)
សុះ ស៊ូហាណា (អាវ​ខៀវ លេខ​១២)
ធារី ចន្ថាប៊ីន ត្រូវ​បាន​អ្នក​គាំទ្រ​ថត​រូប​ជា​មួយ
គួច សុកុម្ភៈ ចាំ​ដៃ​អ្នក​គាំទ្រ​ក្រោយ​ពេល​ឈ្នះ​ម៉ាកាវ

ការ​ប្រកួត​ជម្រុះ​​ឆ្នាំ​២០១៩​ទល់​នឹង​ក្រុម​ប៉ាគីស្ថាន​នេះ​ មហា​ជន​រំពឹង​ថា​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ដូច​កាល​ពី​៤​ឆ្នាំ​មុន។ ជា​ពិសេស​អ្នក​គាំទ្រ​នៅ​តែ​បន្ត​​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា៕

បញ្ជី​ឈ្មោះ​ជម្រើស​ជាតិ​បច្ចុប្បន្ន

កុំ​ភ្លេច​ណា​បង​ប្អូន! ល្ងាច​ស្អែក​វេលា​ម៉ោង​៦:៣០​នាទី កម្ពុជា ប៉ះ ប៉ាគីស្ថាន​ ជើង​ទី​១​នៅ​ពហុកីឡដ្ឋាន​ជាតិ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់